ហួស​ថ្លែង​! ខឹង​នាង​សុំ​បែក​… យក​រូប​អាក្រាត​កាយ​នាង​ចែកចាយ​ក្នុងហ្វេស​ប៊ុក

//s4.kh1.co/31/31d31914c9a950d5d411d3f8cec230d59f44b201.jpg
សង្គម

 ០៣-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​សហការ​ជាមួយ​នគរបាល​ខេត្តបន្ទាយមាន​ជ័យ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ ក្រោយ​ពី​ជនសង្ស័យ​រូប​នេះ ខឹង​នារី​រង​គ្រោះ​សុំ​បែក​ទៅ​រៀប​ការ​ជាមួយ​អ្នក​ថ្មី ទើប​យក​រូបថត​អាក្រាត​កាយ​របស់​នារី​រង​គ្រោះ​បង្ហោះ​​ចែកចាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីរាយការណ៍​បន្ត​ថា នារី​រង​គ្រោះ​អាយុ​២០​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ស្រុក​កោះធំ ចំណែក​ជនសង្ស័យ​ឈ្មោះ លឹ​ម សេង​ហៀ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឯកភាព ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្ដបន្ទាយមានជ័យ ។

បើ​តាម​លោក ឡាក់ ម៉េ​ង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា​នេះ​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ភ្លាម លោក​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​ប្រើ​រយៈពេល​៣​ថ្ងៃ រហូត​កំណត់​មុខសញ្ញា​បាន និង​សហការ​ជាមួយ​នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​ៗ​។

លោក​បន្ថែម​ទៀត​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​របស់​លោក បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កណ្តាល​​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា នេះ​ហើយ​។

គួរ​រំលឹក​ថា មុន​ពេល​កើតហេតុ អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​ទំនាក់ទំនង​​ស្រឡាញ់​​គ្នា​ជាមួយ​ជន​រង​គ្រោះ និង​រស់នៅ​ជាមួយ​គ្នា​បាន​រយៈពេល​ប្រហែល​៣​ខែ ។ រហូត​ដល់​ខែមេសា ឆ្នាំ​២០១៩ ជន​រង​គ្រោះ​សុំ​ផ្តាច់ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនសង្ស័យ ព្រោះតែ​ខ្លួន​មាន​បំណង​រៀប​ការ​ជាមួយ​អ្នក​ផ្សេង ប៉ុន្ដែ​ជនសង្ស័យ​មិន​ព្រម​បែក​គ្នា ហើយ​គំរាមកំហែង​ជន​រង​គ្រោះ​ថា នឹង​យក​រូប​ដែល​ខ្លួន​ថត​ទុក​នោះ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ឲ្យ​គេឯង​មើល​ទៀត​ផង ។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ជនសង្ស័យ​ក៏​បាន​ផ្ញើ​រូប​អាក្រាត​កាយ​របស់​ជន​រង​គ្រោះ​ទៅ​ឲ្យ​បងប្អូន និង​មិត្ត​ភ័​ក្ត​របស់​នាង​មើល រួម​ទាំង​រូប​របស់​អ្នក​ទាំង​ពីរ​ធ្លាប់​ដេក​ជាមួយ​គ្នា​ទៀត ហើយ​ជនសង្ស័យ​នៅ​តែ​បន្ដ​ចែកចាយ​រូប​អាក្រាត​កាយ​របស់​នារី​រង​គ្រោះ​ទៅ​តាម​ឆាត ក្នុង​គ្រុប​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​ស្រឡាញ់​រស់នៅ​ជាមួយ​ជន​រង​គ្រោះ និង​បាន​ថតរូប​អាក្រាត​កាយ​របស់​ជន​រង​គ្រោះ​ទុកជា​ច្រើន ។ ដោយសារ​ជន​រង​គ្រោះ​ព្យាយាម​សុំ​បែក​គ្នា ទើប​ខ្លួន​សម្រេចចិត្ដ​ផ្ញើ​រូប​អាក្រាត​កាយ​របស់​ជន​រង​គ្រោះ ទៅ​ឲ្យ​បងប្អូន មិត្ដ​ភក្តិ​នៅ​ក្នុង​គ្រុប​ផ្សេង​ៗ​ទៀត​បាន​មើល ដើម្បី​ឲ្យ​ខូច​កិត្ដិយស កេរ្ដិ៍ឈ្មោះ ក្នុង​បំណង​ឲ្យ​ជន​រង​គ្រោះ​​មក​រស់នៅ​ជាមួយ​ខ្លួន​វិញ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://s4.kh1.co/__image/w=650,h=379,q=100/fe/fed89aafd613968a75614fe50bb1fa80574b49b6.jpg

ប្រភពកោះសន្តិភាព

Tith Chanrangsey
ទិត ច័ន្ទរង្សី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T