ម្នាក់នេះល្អណាស់! Ole ត្រៀមចំណាយប្រាក់ ២៧លានផ្ដួល Klopp ទិញខ្សែប្រយុទ្ធឡើងជើងខ្លាំងម្នាក់

//s4.kh1.co/cb/cbf277a87d9a929c1b1b091cfc361fb1e3ebaea0.jpg
កីទ្បា

 ០៣-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិបបិសាចក្រហម Manchester United បានរៀបចំក្នុងការដាក់សំណើសុំទិញខ្សែប្រយុទ្ធរបស់ RB Leipzig កីឡាករ Timo Werner នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Timo Werner 
កីឡាករ Timo Werner 

ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Werner ត្រូវបានមានព័ត៌មានថាអាចនឹងទៅចូលរួមជាមួយ Bayern Munich កាលពីទីផ្សាររដូវក្ដៅមុនពេលដែលគេបន្តកុងត្រាថ្មីជាមួយ RB Leipzig។ យ៉ាងណា អនាគតរបស់ខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់កំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិល បន្ទាប់ពីក្លិបធំជាច្រើនចាប់អារម្មណ៍ចង់បានរូបគេ។

ជាក់ស្ដែងបើតាមសារព័ត៌មានល្បីឈ្មោះមួយក្នុងប្រទេសអង់គ្លេសបានឲ្យដឹងថា Manchester United បានដាក់គោលដៅនាំយកខ្សែប្រយុទ្ធរូបនេះនៅទីផ្សារខែមករា។ រីឯចំពោះតម្លៃខ្លួននៃការផ្ទេរវិញត្រូវបានគេដឹងថាប្រមាណជា ២៧លានផោន។

កីឡាករ Timo Werner 
កីឡាករ Timo Werner 

ប្រភពដដែលបានបន្តឲ្យដឹងទៀតថាលោក Ole Gunnar Solskjaer បានត្រៀមខ្លួនដើម្បីយកឈ្នះ Liverpool ក្នុងការចុះហត្ថលេខានាំយក Werner ព្រោះបើតាមប្រភពព័ត៌មានអ្នកចាត់ការទូទៅហង្សក្រហម Liverpool លោក Jurgen Klopp ក៏ចង់បានខ្សែប្រយុទ្ធរូបនេះដូចគ្នា។

ក្នុងចំណោមការបង្ហាញខ្លួន ១៥ប្រកួតក្នុងរដូវកាលថ្មីឲ្យ RB Leipzig ខ្សែប្រយុទ្ធ Timo Werner រកបាន ១៣គ្រាប ហើយកាលពីម្សិលមិញគេក៏ទើបតែធ្វើបាន Hat-Trick ក្នុងការប្រកួតដែល RB Leipzig យកឈ្នះ Mainz 05 ក្នុងលទ្ធផល ៨ទល់នឹង០៕

កីឡាករ Timo Werner 
កីឡាករ Timo Werner 

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T