ចូលរួមសោកស្ដាយផង តារាចម្រៀងជើងចាស់របស់កូរ៉េម្នាក់នេះ ទទួលមរណភាពហើយ

//s4.kh1.co/c2/c2c0b9dc3f945467c521903ec5cb98f08437281b.jpg
តារា & កម្សាន្ដ

 ០៣-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ តារាចម្រៀងជើងចាស់ដ៏ល្បី គឺលោក Ham Jung Ah ត្រូវបានគេរាយការណ៍ថា លោកបានទទួលមរណភាពទៅហើយ នៅឯមន្ទីរពេទ្យក្នុងទីក្រុងប៊ូសាន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា លោក Ham Jung Ah បង្ហាញខ្លួនដំបូង នៅក្នុងឆ្នាំ១៩៧៨។ មិនត្រឹមតែជាតារាជើងចាស់ប៉ុណ្ណោះទេ កាលពីឆ្នាំមុន លោកក៏នៅបង្ហាញវត្តមាន ក្នុងកម្មវិធីទូរទស្សន៍កូរ៉េជាធម្មតា។

ប៉ុន្តែគួរឲ្យសោកស្ដាយ ទើបតែចូលវ័យ ៦៧ឆ្នាំ លោកក៏ទទួលមរណភាពទៅ ដោយសារតែជំងឺថ្លើមធ្ងន់ធ្ងរ។

យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍មួយ កាលពីឆ្នាំមុន លោក Ham Jung Ah បានលើកឡើងថា ខ្លួនមានជំងឺមហារីកសួត អស់រយៈពេល ៦ឆ្នាំហើយ ហើយលោកក៏មានជំងឺថ្លើមផងដែរ ព្រោះតែលោកការផឹកស្រាច្រើន។ ប៉ុន្តែមិនស្មានថា ក្រោយមកមិនយូរប៉ុន្មាន លោកក៏ទទួលមរណភាព យ៉ាងលឿនដល់ថ្នាក់នេះសោះ៕

រូបភាព Ham Jung Ah
រូបភាព Ham Jung Ah
រូបភាព Ham Jung Ah
រូបភាព Ham Jung Ah
រូបភាព Ham Jung Ah
រូបភាព Ham Jung Ah
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T