កំដរការគេ៧ដង មិនដែលស្គាល់ជាតិរៀបការម្ដងសោះ ឥឡូវបានរៀបការ ស្រែកយំផ្អើលពេញរោងការ (មានវីដេអូ)

//s5.kh1.co/70/705697bd02d09f86ae21dcc18ed89f50f9fd5d67.jpg
សង្គម

 ០៣-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ចិន៖ បុរសវ័យ៣០ឆ្នាំម្នាក់ នៅឯប្រទេសចិន ធ្វើឲ្យភ្ញៀវក្នុងពិធីមង្គលការអស់សំណើចយ៉ាងខ្លាំង ព្រោះតែគាត់រំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកដែលបានរៀបការ ក្រោយពីធ្វើជាអ្នកកំដរឲ្យគេចំនួន៧ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់គាត់លាយលំជាមួយនឹងទឹកភ្នែកនៅក្នុងវីដេអូបាននិយាយថា៖

«ខ្ញុំមិនអាចទប់ទឹកភ្នែកបានទៀតទេ។ វាពិតជាពិបាកណាស់សម្រាប់ខ្ញុំ ក្នុងការរៀបការ។ ខ្ញុំបានធ្វើជាអ្នកកំដរឲ្យមិត្តភក្ដិចំនួន៧ដងមកហើយ។ នៅពេលដែលមិត្តភក្ដិរបស់ខ្ញុំរៀបការម្ដងៗ ខ្ញុំតែងតែរញ៉េរញ៉ៃជាមួយនឹងពួកគេ។ ឥឡូវនេះខ្ញុំបានរៀបការហើយ ចំណែកពួកគេក៏រញ៉េរញ៉ៃជាមួយខ្ញុំវិញដែរ។ ប៉ុន្ដែមិនអីទេ ខ្ញុំសប្បាយចិត្ត និងរីករាយជានិច្ច។»

ប្រភពបានឲ្យដឹងដែរថា បុរសនោះស្រលាញ់ប្រពន្ធរបស់គាត់យ៉ាងខ្លាំងព្រោះតែនាងតែងតែយកចិត្តទុកដាក់ជាមួយនឹងគាត់។ រាល់ពេលដែលគាត់ធ្វើការថែមម៉ោងដល់យប់ម្ដងៗ ម្ដាយក្មេករបស់គាត់នៅរងចាំចម្អិនមី និងផ្ញើឲ្យគាត់មកដល់ផ្ទះនៅវេលាម៉ោង១១យប់ទៀតផង។

យ៉ាងណាមិញ វីដេអូនៃការស្រែកយំដែលចេញពីការសប្បាយចិត្តរបស់គាត់ ត្រូវបានយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម Weibo និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន៕ 

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

កូនកំលោះកំពុងយំ
កូនកំលោះកំពុងយំ
កូនកំលោះកំពុងយំ
កូនកំលោះកំពុងយំ
កូនកំលោះកំពុងយំ
កូនកំលោះកំពុងយំ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T