រញ្ជួយទឹកដីអាល្លឺម៉ង់ ស៊ុតដូចព្យុះ!! RB Leipzig ផ្ដួលដៃគូ ៨-០ ខណៈ Bayern Munich ត្រូវគេទម្លុះទី ៥គ្រាប់ (មានវីដេអូ)

//s4.kh1.co/9e/9eb6de471c4d7c8fa3b93f257b22f7e220b87c7b.jpg
កីទ្បា

 ០៣-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ ការប្រកួតពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bundesliga ក្នុងសប្ដាហ៍ទី១០ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ មានការទាត់បញ្ចូលទីច្រើនៗគ្រាប់មែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះជើងឯកឆ្នាំចាស់ Bayern Munich ត្រូវបានក្រុមម្ចាស់ផ្ទះ Eintracht Frankfurt យកឈ្នះក្នុងលទ្ធផល ៥ទល់នឹង១ ដែលនេះជាលទ្ធផលដែលមិនស្មានមិនដល់សម្រាប់ក្រុមខ្លាំងដូច Bayern Munich។ ការប្រកួតនោះ Bayern Munich ទទួលបានកាតក្រហមមួយតាំងពីដើមតង់នៅនាទី៩ ទៅលើកីឡាករ Jerome Boateng។

ការប្រកួតរវាង Frankfurt និង Bayern Munich
ការប្រកួតរវាង Frankfurt និង Bayern Munich

ងាកមកមើលការប្រកួតមួយគូទៀតដែលគួរឲ្យចាប់អារម្មណ៍នោះគឺ RB Leipzig បានយកឈ្នះ Mainz 05 ក្នុងលទ្ធផល ៨ទល់នឹង០។ ៨គ្រាប់របស់ RB Leipzig ធ្វើបាន Hat-Trick ដោយកីឡាករកំពុងឡើងជើង Timo Werner ចំណែកឯ ៥គ្រាប់ទៀតរកបានដោយកីឡាករ៥រូបផ្សេងគ្នារួមមាន Marcel Sabitzer, Christopher Nkunku, Marcel Halstenberg, Yussuf Poulsen និង Nordi Mukiele។

ការប្រកួតរវាង RB Leipzig និង Mainz 05
ការប្រកួតរវាង RB Leipzig និង Mainz 05

គិតត្រឹមសប្ដាហ៍ទី១០នេះ Bayern Munich ឈរនៅចំណាត់ថ្នាក់លេខ៤ មាន១៨ពិន្ទុ ឈ្នះ៥ ស្មើ៣ និងចាញ់២ ខណៈក្រុមលេខ១គឺ Borussia Monchengladbach ១០ប្រកួតមាន ២២ពិន្ទុ ឈ្នះ៧ ស្មើ១ និងចាញ់២៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ​ Bundesliga
តារាងចំណាត់ថ្នាក់ក្របខណ្ឌ​ Bundesliga

សូមទស្សនាវីដេអូ Highlight ការប្រកួតទាំងពីរនៅខាងក្រោម៖

Frankfurt 5-1 Bayern Munich
RB Leipzig 8-0 Mainz 05
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T