មិនដែលដឹងហ្វេនពិបាកប៉ុណ្ណា ពេលទិញសំបុត្រ Concert ម្ដងៗ ទាល់តែ IU សាកទិញខ្លួនឯងបានដឹង (មានវីដេអូ)

//s5.kh1.co/44/44c4bbe2eb7dbb0ca7d131922e3126a7e3cd0677.jpg
តារា & កម្សាន្ដ

 ០៣-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ នៅពេលដែល IU បានប្រកាសពីកាលបរិច្ឆេទ និងទីតាំងតន្រ្តីទេសចរណ៍ថ្មីរបស់នាង ​ប្រចាំឆ្នាំ ២០១៩ ដែលមានឈ្មោះថា LOVE, POEM បានធ្វើឲ្យអ្នកគាំទ្រ មានការរំភើបរីករាយយ៉ាងខ្លាំង ព្រោះតែពួកគេបានទន្ទឹងរង់ចាំ ការសម្ដែងផ្ទាល់របស់ IU អស់រយៈពេលជាមួយមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ សំបុត្រប្រគុំតន្រ្តីរបស់នាងនៅឯទីក្រុងសេអ៊ូល ត្រូវបានដាក់លក់កាលពីថ្ងៃទី២៤ ខែតុលា កន្លងទៅនេះ ដែលវាពិតជាមានភាពលំបាកយ៉ាងខ្លាំង ក្នុងការទទួលបាន។

សូម្បីតែ IU ក៏មិនអាចទិញសំបុត្រការប្រគំតន្រ្តីរបស់ខ្លួនឯងបានផង ព្រោះតែមានមនុស្សជាច្រើនសម្រុកទិញ ក្នុងពេលតែមួយ។

ថ្មីៗនេះ នាងទើបតែបានចែករំលែកវីដេអូថ្មីមួយ ជាមួយនឹងអ្នកគាំទ្រនៅក្នុងយូធូប ជាការបង្ហាញថា នាងក៏បានចូលរួមទិញ សំបុត្រប្រគំតន្រ្តីរបស់ខ្លួនឯង ជាមួយនឹងហ្វេនៗដែរ ប៉ុន្តែបែរជាមិនអាចទិញបាន។

ពេលនេះទើបនាងដឹងថា ហ្វេនៗរបស់នាងមានភាពលំបាកប៉ុណ្ណា ទម្រាំទទួលបានសំបុត្រមួយសន្លឹកៗ ជាពិសេសគឺសំបុត្រខាងមុខដែលនៅជាប់នឹងឆាកតែម្ដង។ វាពិតជាពិបាកក្នុងការទទួលបានណាស់ សូម្បីខ្លួននាងផ្ទាល់ក៏បានសាកល្បងទិញ ប៉ុន្តែក៏បរាជ័យទៅវិញ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖

រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T