ស្មានមិនដល់!! នាយសង្ហារ​ ឡៅ ចន្រ្ទា សន្លប់នៅក្នុងទឹកទី៤ របស់ជើងខ្លាំងថៃ (មានវីដេអូ)

//s6.kh1.co/ea/eaf56647ae1747df154bf6aa8ac240357ff1f126.jpg
កីទ្បា

 ០៣-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ អ្នកប្រដាល់គុនខ្មែរមកពីក្លិបឆ័ត្រយោងពិសេស៩១១ នាយសង្ហារគុនខ្មែរ ឡៅ ចន្រ្ទា បានប្រកួតចាញ់ជើងខ្លាំឆ្លងដែនមកពីប្រទេសថៃ កងមឿងឆាង (រុងរ៉ាត់) ដោយត្រូវកីឡាករផ្ដួលឲ្យសន្លប់នៅទឹកទី៤ ក្នុងការប្រកួតកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=345,q=100/f0/f0cafd776ce866e364d74f0cfcea048e7adb3eca.png

ការប្រកួតក្នុងទឹកទី១ កីឡាករទាំងពីរមិនបានស្វាគមន៍គ្នាគួរឲ្យកត់សម្គាល់នោះទេ ដោយគ្រាន់តែស្ទាបស្ទង់គ្នាទៅវិញទៅមកប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងទឹកទី២ទាំង ចន្រ្ទា និងកងមឿងឆាង បានចាប់ផ្ដើមចេញអាវុធធ្ងន់ៗដូចជា ជង្គង់ ដៃ និងការទាត់ ដែលបានធ្វើឲ្យកក្រើកសង្វៀនយ៉ាងខ្លាំង។

យ៉ាងណាមិញ ចូលដល់ពាក់កណ្ដាលទឹកទី៤ កងមឿងឆាង បានប្រើជង្គង់វាយឲ្យឡៅ ចន្រ្ទា ដួលនិងត្រូវលោកអាជ្ញាកណ្ដាល ម៉ន សុខុន រាប់ដល់១០ ងើបមិនរួច ដែលធ្វើឲ្យជំនួបលើកទី៤សម្រាប់អ្នកទាំងពីរ ឡៅ ចន្រ្ទា ចាញ់ កងមឿងឆាង ដោយសន្លប់ក្នុងទឹកទី៤៕

ចង់ឃើញថា កងមឿងឆាង យកឈ្នះ ឡៅ ចន្រ្ទា យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូ៖ SportZone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T