ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នាំមកជូននូវ ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧ មកកាន់ព្រះរាជាណាចក្រកម្ពុជា

//s6.kh1.co/bc/bc8282b2bcf7d0d91764ec09b7adca633634472e.jpg
សង្គម

 ០៣-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីវេលាព្រឹកថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាកតូយ៉ូតា បានរៀបចំនូវសន្និសីទសារព័ត៌មានជាលើកទី ២ ស្តីអំពី ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិកលើកទី៣០ ដែលត្រូវនឹងលើកទី៧ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០១៩នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧

លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន បានបង្ហាញឲ្យដឹងថា

“ថ្ងៃនេះគឺជាថ្ងៃ ដែលតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក នឹងត្រូវបានប្រគំឡើង នៅសាលសន្និសីទចតុមុខ នាវេលាម៉ោង ៧:០០យប់ ហើយនេះ គឺពិតជាមោទនភាព ដ៏ធំធេងសម្រាប់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក្នុងការនាំមកជូននូវ ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ ដ៏អស្ចារ្យនេះ”។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកឧកញ៉ាបានបញ្ជាក់ជូនជាថ្មីម្តងទៀតថា៖ 

“ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ដែលនឹងប្រារព្ធឡើង នាវេលាយប់នេះ ក៏ត្រូវបានផ្តល់នូវកិត្តិយសដ៏ឧត្តុង្គឧត្តម ជាទីបំផុតតាមរយៈការយាងចូលរួម ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ហើយនេះគឺជាឆ្នាំទី៥ នៃការយាងចូលរួមរបស់ទ្រង់ផងដែរ ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី សប្បុរសធម៌ដ៏ធំសម្បើមនេះ។ តន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក នារាត្រីនេះ នឹងមានការចូលរួមសម្តែងពី ក្រុមតន្ត្រីដ៏ល្បីល្បាញ និងចំណាស់មួយ ដែលមានអាយុកាល ប្រមាណជាជិត ១០០ឆ្នាំ មកពីចក្រភពអង់គ្លេស គឺក្រុម London Chamber Orchestra ក្រោមការដឹកនាំរបស់លោក Christopher Warren-Green។ ជាមួយគ្នានេះដែរ តន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិកនឹងមានការ សម្តែងជូនបទចម្រៀង ពីសំណាក់ក្រុមតន្រ្តីសម័យ គឺ ក្រុមតូច Small World Small Band ដែលពួកគាត់នឹងលើកឡើង នូវចម្រៀង ចំនួន ២បទ ដែលឆ្លុះបញ្ចាំងពី ប្រទេសកម្ពុជា គឺបទ “ឱទង់ជាតិខ្មែរ” និងបទ “បានទេ” ដែលបង្ហាញពីការខិតខំប្រឹងប្រែងតស៊ូ ហើយបទនេះផងដែរ គឺត្រូវជាមួយនឹងគម្រោង "អ្នកអាចធ្វើបាន” ឬ "Start Your Impossible” ដែលជាគម្រោងផ្តួចផ្តើមឡើង ដោយក្រុមហ៊ុន តូយ៉ូតា”។

ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧

លោកឧកញ៉ា បានបញ្ជាក់ផងដែរទៀតថា៖ 

“កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ គឺជាឆ្នាំទី២ ដែល ក្រុមហ៊ុនបានបន្តសហការ គម្រោង "អ្នកអាចធ្វើបាន” ជាមួយនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងការចែករំលែក ចំណេះដឹង និងផ្លាស់ប្តូរនូវបទពិសោធន៍ តូរ្យតន្ត្រី រវាងក្រុម London Chamber Orchestra និងក្រុមនិស្សិត។ តាមរយៈសិក្ខាសាលាតូរ្យតន្ត្រីនេះ ក្រុមហ៊ុន ជឿជាក់ថា ក្រុមនិស្សិត នឹងអាចពង្រីក និងពង្រឹងសមត្ថភាពរបស់ខ្លួន សម្រាប់ចាប់យកឱកាសសម្តែងនៅលើឆាកជាតិ និងអន្តរជាតិ នៅថ្ងៃអនាគត បានជាក់ជាមិនខាន”។

ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ មិនត្រឹមតែបាននាំមកនូវតន្ត្រី ដ៏ល្បីល្បាញប៉ុណ្ណោះទេ តែថែមទាំងបានឆ្លុះបង្ហាញ អំពីសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក្នុងការរួមចំណែក ជួយដល់សង្គមជាតិកម្ពុជាយើង ផងដែរ។ ចំពោះរាល់ថវិកា ដែលទទួលបានពីការលក់សំបុត្រ ក្នុងការប្រគំតន្ត្រីក្នុងឆ្នាំនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងបរិច្ចាគ ជាមូលនិធិសប្បុរសធម៌ ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ និងមជ្ឈមណ្ឌលព្យាបាលកុមារ Japan Heart។

លោកឧកញ៉ាបានថ្លែងឲ្យដឹងទៀតថា៖ 

“គិតមកដល់ត្រឹមថ្ងៃប្រគំតន្ត្រីនេះ ចំណូលសរុប ដែលបានមកពីការលក់សំបុត្រ ចូលរួមទស្សនាមានចំនួនស្មើនឹង ២៧,១៦០ ដុល្លាសហរដ្ឋអាមេរិច ហើយលើសពីនេះទៅទៀត ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏នឹងបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន បន្ថែមចំនួន ២៣,០០០ ដុល្លាសហរដ្ឋអាមេរិច ដោយចំនួនថវិកានេះ ពុំទាន់បានរាប់បញ្ចូលនូវថវិកា ដែលនឹងប្រមូលបានពី ប្រអប់មូលនិធិសប្បុរសធម៌ ដ៏ទៃទៀត ក្នុងការប្រគំតន្ត្រី នារាត្រីនេះឡើយ។ ចំពោះថវិកា ដែលប្រមូលបានទាំងអស់ ដូចមានរៀបរាប់ខាងលើ នឹងត្រូវបរិច្ចាគ ដោយផ្ទាល់ពីតំណាងក្រុមហ៊ុន តូយ៉ូតា ទៅកាន់ មន្ទីរពេទ្យទាំងបី នាពេលដ៏ខ្លីខាងមុខនេះ”។

ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧

អ្វីដែលកាន់តែគួរឲ្យកោតសរសើរទៀតនោះ ក្រៅពីការប្រគំតន្ត្រីសប្បុរសធម៌តូយ៉ូតា ក្លាស៊ិកនេះ ក្រុមហ៊ុន តូយ៉ូតា ក៏បានរួមចំណែកក្នុងកិច្ចការសង្គម ដូចជា៖ ការប្រកួតគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ ការបរិច្ចាគមូលនិធិសម្រាប់គាំទ្រលើផ្នែកសុខភាព និងវេជ្ជសាស្ត្រ ការផ្តល់អាហារូបករណ៍ ជូនដល់និស្សិតក្រីក្រ ការអប់រំលើសុវត្ថិភាពចរាចរណ៍ ការចូលរួមដាំកូនឈើ និងការប្រកួតកីឡាបាល់ទាត់សម្រាប់កុមារ ជាដើម។

ជាចុងបញ្ចប់លោក ឧកញ៉ា គង់ នួន បានថ្លែងអំណរគុណដល់បណ្តា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការជាវសំបុត្រ ទស្សនាតន្ត្រីសប្បុរសធម៌នេះ ផងដែរ។ លោកឧកញ៉ាសង្ឃឹមថា ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ នឹងរីករាយទស្សនា ការសម្តែង និងទទួលបានបទពិសោធន៍ ថ្មីរួមជាមួយនឹងការចូលរួមចំណែក ជួយដល់កុមារកម្ពុជា ផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០១៧ ២២២ ៥៣២/ ០១៧ ៣៣៣៩៥៧

ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T