Jung Yong Hwa សមាជិកក្រុម CNBLUE បញ្ចប់កាតព្វកិច្ចជាយោធានៅថ្ងៃនេះហើយ

//s6.kh1.co/bb/bbf02c7aade099ba8ef029ce4a2aef318f761f00.jpg
តារា & កម្សាន្ដ

 ០៣-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កូរ៉េ​ខាងត្បូង៖ បញ្ចប់​ជា​ស្ថាប​ពរនៅ​ថ្ងៃ​នេះ​ហើយJung Yong Hwa សមាជិកក្រុម CNBLUE បាន​បញ្ចប់កាតព្វ​កិច្ច​ជា​យោធា ក្នុង​ថ្ងៃ​ទី​៣​ ខែ​វិចិ្ឆកានេះ​ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​ក្នុង​ថ្ងៃនេះ​គេ​ក៏​ឃើញ​មាន ​ប្រជាជន​កូរ៉េ​ប្រហែល​ជា​១០០០នាក់​រួមទាំង ​អ្នក​គាំ​ទ្រ​បរទេស​មួយ​ចំនួន​ទៀត​​ បាន​មក​ស្វាគមន៍​សមាជិកក្រុម​CNBLUE រូប​នេះ​សម្រាប់​ ថ្ងៃ​បញ្ចប់​កាតព្វ​កិច្ច​ជាយោធា​របស់​គេ​ផង​ដែរ។

រួម​ជាមួយ​គ្នា​នោះ​​Jung Yong Hwa ក៏​បាន​ថ្លែង​នៅ​ ​ការ​ដឹងគុណ​ទៅ​ដល់ ​អ្នកគាំ​ទ្រ​របស់​ខ្លួន​ផង​ដែរថា៖

 “នេះ​ក៏​ព្រោះ​តែ​មាន​អ្នក​ទាំងអស់គ្នា​ទើប ​ខ្ញុំអាច​បញ្ចប់​ពេល​វេលា ​ក្នុង​ការហ្វឹក​ហាត់​ជា​​យោធា​របស់​ខ្ញុំ​បាន​។ ក្នុង​ពេល​នេះ​ខ្ញុំ​មាន​ការ​យល់​ដឹង ​ជា​មនុស្ស​ម្នាក់​យ៉ាង​ពិត​ប្រាកដ​។ ពិ​ត​ណាស់​ពេល​វេលា​ក្នុង​អំឡុង​ពេល ​ហ្វឹកហាត់​ជា​ទាហាន​របស់​ខ្ញុំ​កន្លងមក​នេះ គឺ​មិន​ចំណាយទៅ​ដោយ ​ទទេៗ​នោះ​ទេ​។ ហើយ​ខ្ញុំក៏​នឹង​នៅ​តែ​​បន្ត ប្រើ​ប្រាស់​ពេល​វេលា​ ក៏​ដូច​ជា​អ្វី ​ដែល​ខ្ញុំ​បា​នរៀនសូត្រ​កន្លង​មក​នេះ​ អនុវត្តន៍​​ដើម្បី​ក្លាយ​ទៅ​ជា ​មនុស្ស​ចាស់​ទុំ​និង​ល្អ​ប្រសើរ​មួយ​រូប​ បន្ត​ទៀត​ផង​ដែរ។​”

គួរ​បញ្ជាក់​ផង​ដែរថា​​Jung Yong Hwa ចូល​បំពេញ​​កាតព្វកិច្ច​ជា​យោធា ​កាល​ពី​ខែ​មិនា​ ឆ្នាំ​២០១៨។ ហើយរូប​គេ ​ក៏​នឹងត្រៀម​​ធ្វើ​ការ​វិល​ត្រឡប់​ជា​ថ្មី ​ក្នុង​នាម​ជា​តារាសម្តែង​ នៅក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ផង​ដែរ៕

Jung Yong Hwa បញ្ចប់កាតព្វកិច្ចជាយោធា
Jung Yong Hwa បញ្ចប់កាតព្វកិច្ចជាយោធា
Jung Yong Hwa បញ្ចប់កាតព្វកិច្ចជាយោធា
Jung Yong Hwa បញ្ចប់កាតព្វកិច្ចជាយោធា
Jung Yong Hwa បញ្ចប់កាតព្វកិច្ចជាយោធា
Jung Yong Hwa បញ្ចប់កាតព្វកិច្ចជាយោធា
Jung Yong Hwa ជាមួយ​អ្នក​គាំទ្រ
Jung Yong Hwa ជាមួយ​អ្នក​គាំទ្រ
Jung Yong Hwa ជាមួយ​អ្នក​គាំទ្រ
Jung Yong Hwa ជាមួយ​អ្នក​គាំទ្រ
Jung Yong Hwa ជាមួយ​អ្នក​គាំទ្រ
Jung Yong Hwa ជាមួយ​អ្នក​គាំទ្រ
Jung Yong Hwa ថ្លែងការ​អរគុណ​ដល់​អ្នក​គាំ​ទ្រ​
Jung Yong Hwa ថ្លែងការ​អរគុណ​ដល់​អ្នក​គាំ​ទ្រ​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T