ជក់ចិត្ត!! ខ្សែការពារតម្លៃខ្លួន៨៥លាន រកបានគ្រាប់ដំបូង ជួយឲ្យ Juventus រក្សាកំណត់ត្រាមិនទាន់ចាញ់ (មានវីដេអូ)

//s6.kh1.co/ea/ea99e67a46ab18609c5543112311c8d95c8a4d59.jpg
កីទ្បា

 ០៣-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus បានបន្តកំណត់ត្រាមិនទាន់ស្គាល់ពាក្យថាចាញ់ចំនួន ១១ប្រកួតក្នុងក្របខណ្ឌ Serie A រដូវកាល ២០១៩-២០២០ បន្ទាប់ពីយកឈ្នះ Torino ក្នុងលទ្ធផល ០ទល់នឹង១ កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Torino និង Juventus
ការប្រកួតរវាង Torino និង Juventus

១គ្រាប់ជ័យជម្នះរបស់ក្រុមលោក Sarri រកបានដោយកីឡាករខ្សែការពារតម្លៃខ្លួន ៨៥លានអឺរ៉ូ Matthijs De Ligt ក្នុងវគ្គទីពីរ នៅនាទី៧០ បន្ទាប់ពីការតែតទម្លាក់បញ្ជូលយ៉ាងឲ្យយ៉ាងល្អរបស់ Gonzalo Higuian។

នេះគឺជាគ្រាប់បាល់ដំបូងហើយ របស់ខ្សែការពារវ័យក្មេងជម្រើសជាតិហូឡង់រកបានឲ្យក្រុមមានមូលដ្ឋាននៅទីក្រុង Turin ក្រោយផ្លាស់មកចូលរួមអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅ។

កីឡាករ Matthijs De Ligt
កីឡាករ Matthijs De Ligt

នៅក្នុងការប្រកួតនោះ Juventus មានការសម្រុកច្រើនដែរដោយមានការស៊ុតចំគោលដៅរហូតដល់ ១០លើក និងមិនចំគោលដៅ ៥លើក ពីសំណាក់កីឡាករ Ronaldo, Dybala, Higuian និងកីឡាករផ្សេងៗទៀត ប៉ុន្តែមិនមានឱកាសរកបានគ្រាប់បាល់ច្រើននោះទេ ពោលគឺរកបានត្រឹមមួយគ្រាប់របស់ De Ligt ប៉ុណ្ណោះ។

ក្រោយជ័យជម្នះនោះ ជើងឯករដូវកាលមុន Juventus បន្តឈរនៅកំពូលតារាងដដែល ដោយ១១ប្រកួត ឈ្នះ៩ និងស្មើ២ មាន២៩ពិន្ទុ តាមពីក្រោយដោយ Inter Milan ដែលមាន២៨ពិន្ទុ៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Serie A
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Serie A

ចង់ឃើញថាគ្រាប់បាល់ដំបូងរបស់ De Ligt រកបានឲ្យ Juventus យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T