ក្រុមល្បីៗទាំង៧នេះ នឹងវិលមកជួបអ្នកគាំទ្រវិញ ក្នុង​ខែវិច្ឆិកានេះហើយ (មានវីដេអូ)

//s5.kh1.co/d0/d00cbab9ab0c35626ac99dda9b6c2fb0c482e659.jpg
តារា & កម្សាន្ដ

 ០៣-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េ​ខាងត្បូង៖ តាម​ការ​ដែល​ដូចបាន​សន្យា ជាមួយ​អ្នកគាំ​ទ្រក្នុង​ខែ​វិច្ឆិកានេះ​ ក្រុម​ចម្រៀង​ល្បីៗ​ទាំង​៧​ក្រុម​នេះ ​នឹង​វិល​ត្រឡប់​មក​ជួប ​អ្នក​គាំ​ទ្រ​វិញ​ក្នុង ពេល​ឆាប់​ៗ​នេះ ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជា​ដំណឹង​ដែល​គួរ​ឲ្យ​រំភើប​មួយ​សម្រាប់ ​អ្នក​គាំ​ទ្ររបស់​ក្រុ​ម​ចម្រៀង​ទាំង​៧​ក្រុម​នេះ​។ ពី​ព្រោះ​បន្ទាប់​ពីស្ងាប់​ស្ងាត​មួយ​រយៈពេល​ ពេល​នេះ​ក្រុម​ចម្រៀង​ទាំង​នេះ ​ក៏​បាន​ទម្លាក់​ថ្ងៃ​វិល​ត្រឡប់​និង ថ្ងៃ​បញ្ចេញ​​អាល់​ប៊ុម​ចម្រៀង​ថ្មី ​របស់ពួកគេ​ហើយ។

ជាក់​ស្តែង​ទាំង​នេះ​គឺ​សុទ្ធ​តែ​ជា ​ក្រុម​ចម្រៀង​ទាំង​៧​ក្រុម​ដែលមាន ​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់អ្នក​គាំ​ទ្រ​ ដែល​ពួកគេនឹង​ធ្វើ​ការ​វិល​ត្រឡប់ ក្នុង​ខែ​វិចិ្ឆកា​នេះ​តែ​មួយ​៕

តោះ​ចង់​ដឹង​ថា​មាន​ក្រុម​ណា​ខ្លះ​នោះ​សូម​ទៅ​ទស្សនា​ទាំង​អស់​គ្នា៖

១. ក្រុម​EXO

ក្រុម​EXO
ក្រុម​EXO

កាល​ពី​ពេល​ថ្មី​ៗ​នេះ​EXO បាន​បង្ហោះ​ចែក​រំលែក​នៅ​Logo ថ្មី​សម្រាប់​ការ​វិល​ត្រឡប់​របស់​ពួកគេ​។ ហើយ​អាល់​ប៊ុម​ចម្រៀង​ថ្មី​នោះ​មាន​ឈ្មោះ​ថា “Obsession” ។

២. ក្រុម​Super Junior

 ក្រុម​Super Junior

Super Junior នឹង​បញ្ចេញ​នៅ​Version ពិសេស​នៃ​អាល់​ប៊ុម​ទី​៩​ របស់​ពួកគេ​ដែល​មាន​ឈ្មោះ​ថា​ “Time_Slip” ដែល​មាន​ចំណង​ជើងថា “Timeline” សម្រាប់​អប​អរ​ខួប​គម្រប់​១៤​ឆ្នាំ​របស់​ពួកគេ​ក្នុង​ខែ​វិច្ឆិកា​នេះ​។

៣. ក្រុម​ASTRO

ASTRO
ASTRO

 ASTRO ត្រូវ​បាន​រាយការណ៍​ថា ​ពួកគេ​ក៏​នឹង​ធ្វើការ​វិល​ត្រឡប់ ​ក្នុង​ខែ​វិច្ឆិកា​នេះ​ផង​ដែរ។ ហើយ​នេះ​ក៏​ជា​ការ​វិល​ត្រឡប់​ដំបូង​ បន្ទាប់​ពីមាន​ការ​ស្ងប់ស្ងាត់អស់​ជា​១០ខែកន្លងមក​របស់ពួកគេ។

៤. ក្រុ​មTHE BOYZ

THE BOYZ
THE BOYZ

ក្រុ​មTHE BOYZ នឹង​ធ្វើ​ការ​បង្ហាញ​ខ្លួន​របស់​ពួកគេ​ សម្រាប់​អាល់​ប៊ុម​ជាភាសាជប៉ុនរបស់​ពួកគេដែល​មាន​ឈ្មោះ​ថា​​ “TATTOO” ដែល​អាល់​ប៊ុម​នេះ​ ត្រូវ​បាន​បញ្ចេញ​កាល​ពី​ខែ​មេសា​កន្លងមក។

៥. ក្រុម​TWICE

ក្រុម​TWICE

ក្រុម​ចម្រៀ​ងនារី​TWICE នឹង​បញ្ចេញ​អាល់ប៊ុម​ចម្រៀ​ងទី​២​ពេញ​ជា​ភាសាជប៉ុន​របស់​ពួកគេ​ “&Twice” ដែលមាន​បញ្ចូល​ទាំង​បទ​ចម្រៀង​មួយ​ចំនួនរបស់​ពួកគេ​ដូចជា​ “Fake & True” ផង​ដែរ។

៦. ក្រុម​GOT7

 ក្រុម​GOT7

GOT7 បាន​បញ្ចេញអាល់​ប៊ុម​ចម្រៀង​របស់​ពួកគេ​ដែលមាន​ឈ្មោះ​ថា “Call My Name” ដែលមាន​បញ្ចូល​ទាំង​អស់​៦​បទ ដែល​រួម​បញ្ចូល​ដោយស្នាដៃ​​ ​របស់អ្នកនិពន្ធនិង​ផលិតរបស់​ជន​ជាតិ​កូរ៉​និង​បរទេស​ផង​ដែរ។

៧. ក្រុម​BVNDIT

ក្រុម​BVNDIT

ក្រុម​BVNDIT នឹង​បញ្ចេញ​នៅ​miniអាល់​ប៊ុម​ចម្រៀង​ដែលមាន​ឈ្មោះ​ថា “BE!” ។ ហើយ​វី​ដេអូ​ហាយឡាយ​របស់​ពួកគេ​ក៏​បាន​បញ្ចេញ​ក្នុង​YouTube កាល​ពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T