ហេតុតែចង់ថតរូបម្ដាយឲ្យបានស្អាត នារីម្នាក់រអិលជើងប៊ិះធ្លាក់ស្លាប់ពីលើភ្នំ (មានវីដេអូ)

//s5.kh1.co/75/759ad8a791a1c4ae36bae796075d950257abbcfe.jpg
សង្គម

 ០៣-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ នារីម្នាក់រអិលជើងប៊ិះនឹងធ្លាក់ស្លាប់ពីលើភ្នំ ក្រោយពីព្យាយាមថតរូបឲ្យម្ដាយ។ ហេតុការណ៍នេះបានកើតឡើងនៅលើភ្នំ Grand Canyon ដែលស្ថិតនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នារីរូបនោះមានឈ្មោះថា Emily Koford អាយុ២០ និងម្ដាយរបស់នាងមានឈ្មោះថា Eric Koford។ នៅក្នុងថ្ងៃកើតហេតុ ពួកគេទាំងពីរនាក់ម្ដាយនិងកូនបាននាំគ្នាទៅកម្សាន្តនៅលើភ្នំ Grand Canyon

បើយោងតាមវីដេអូបានបង្ហាញឲ្យឃើញថា អ្នកស្រី Eric បានឈររងចាំការថតរូបពីកូនស្រី ចំណែកឯនាង Emily បានដើរថយក្រោយចំនួនបីជំហាន បណ្ដាលឲ្យរអិលជើងប៊ិះនឹងធ្លាក់ពីលើភ្នំ។ សំណាងល្អ ដែលនាងយកដៃទៅទប់នឹងច្រាំងថ្មទាន់ពេល ទើបមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ បន្ទាប់ពីបានឃើញហេតុការណ៍រួចមក អ្នកស្រី Eric ក៏ស្ទុះទៅចាប់អង្រួនស្មារបស់កូនស្រីដោយក្ដីតក់ស្លុតនិងធូរចិត្ត។

អ្នកស្រី Eric បាននិយាយថា៖

«នៅពេលនោះ ខ្ញុំមានអារម្មណ៍ខឹងនឹងកូនស្រីយ៉ាងខ្លាំង ហើយក៏ភ័យណាស់ដែរ ទើបខ្ញុំទៅចាប់អង្រួនស្មារបស់នាង។ នាងដើរថយក្រោយ ព្រោះតែចង់ផ្ដិតយករូបភាពមួយជំហរខ្លួនរបស់ខ្ញុំ។»

លោក Kevin Fox ដែលជាម្ចាស់វីដេអូបាននិយាយថា៖

«ខ្ញុំថតវីដេអូនោះ ក្នុងគោលបំណងចង់យកទៅបង្ហាញឲ្យកូនៗបានឃើញ និងកុំឲ្យយកគំរូតាម ក្រោយពីខ្ញុំដើរឆ្លងកាត់ ឃើញពីរនាក់ម្ដាយកូនព្យាយាមថតរូបដោយមើលទៅគឺប្រថុយនឹងគ្រោះថ្នាក់មែនទែន។»

គួរឲ្យដឹងដែរថា ចាប់តាំងពីដើមឆ្នាំ២០១៩មកទល់ពេល មានមនុស្សចំនួន៣នាក់ហើយ ដែលបានធ្លាក់ស្លាប់ពីលើភ្នំ Grand Canyon ផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
ស្ត្រីជាម្ដាយ
ស្ត្រីជាម្ដាយ
ម្ដាយនិងកូនស្រី
ម្ដាយនិងកូនស្រី
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T