រំភើបអត់? Dua Lipa បង្ហើបថា ចង់ថត MV និងចេញបទថ្មីជាមួយ BLACKPINK បន្ថែមទៀត!

//s4.kh1.co/9f/9f00fc8cd9bb7a843053a9b1927b36e3a3821bee.jpg
តារា & កម្សាន្ដ

 ០២-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ កាលពីចុងឆ្នាំ២០១៨ កន្លងទៅនេះ តារាចម្រៀងស្រីលំដាប់អន្តរជាតិ Dua Lipa ទើបតែបញ្ចេញបទចម្រៀងមួយបទយ៉ាងផ្ទុះកក្រើក ជាមួយនឹងក្រុមចម្រៀងនារី BLACKPINK ចំណងជើងថា «Kiss & Make Up»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងថា បើទោះបីជាបទចម្រៀងនេះ គ្មាន MV និងចេញបានរយៈពេលជិត១ឆ្នាំទៅហើយក្តី ប៉ុន្តែមកទល់បច្ចុប្បន្ននេះ ក៏តែងតែទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់អ្នកគាំទ្រដដែរ ដោយមានចំនួនអ្នកចូលស្តាប់រាប់ម៉ឺនដងជារៀងរាល់ថ្ងៃឯណោះ។

ជាការពិតណាស់ ទន្ទឹមនឹងទទួលបានភាពជោគជ័យសឹងតែមិននឹកស្មានដល់នេះផងដែរ ស្រាប់តែថ្មីៗនេះ តារាស្រី Dua Lipa ក៏បានបង្ហើបប្រាប់នៅក្នុងកម្មវិធីមួយ ដោយនាងបាននិយាយថា៖

«ខ្ញុំពិតជាចង់ចេញបទចម្រៀងថ្មីជាមួយពួកគេទៀតណាស់ ខ្ញុំស្រលាញ់ពួកគេទាំង៤ ប៉ុន្តែដោយសារតែបច្ចុប្បន្នកាលវិភាគការងាររបស់ពួកយើង សុទ្ធសឹងតែមមាញឹកដកឃ្លាមិនរួច។ ហើយប្រហែលជាពួកគេនឹងព្យាយាមធ្វើនៅបទចម្រៀងថ្មី ពួកយើងនឹងព្យាយាម ហើយក៏ចង់ធ្វើវីដេអូចម្រៀងសម្រាប់អ្នកទាំងអស់គ្នាផងដែរ» ។

តាមរយៈការលើកឡើងរបស់ Dua Lipa នេះ កាន់តែធ្វើឲ្យប្រិយមិត្តគាំទ្រសប្បាយចិត្តជាខ្លាំង ពីព្រោះពូកគេចង់ឃើញ Dua និង BLACKPINK បង្ហាញការសម្តែងដ៏អស្ចារ្យនៅលើឆាក ជាមួយគ្នាជាថ្មីម្តងទៀត៕

ប្រភពពី៖ BLACKPINK - BLINK INTL 

Dua Lipa និង BLACKPINK
Dua Lipa និង BLACKPINK
Dua Lipa និង BLACKPINK
Dua Lipa និង BLACKPINK
Dua Lipa និង BLACKPINK
Dua Lipa និង BLACKPINK
Dua Lipa 
Dua Lipa 
Dua Lipa 
Dua Lipa 
Dua Lipa 
Dua Lipa 
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T