Arsenal និង Spurs ប្រជែងគ្នាដណ្ដើមយកកីឡាករកំពុងឡើងជើង១រូបរបស់ក្លិប Benfica ក្នុងតម្លៃ៣៤លានផោន

//s4.kh1.co/0a/0a8d641af6584342537b8004a1daf6de2fc540dd.jpg
កីទ្បា

 ០២-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានចូលរួមប្រជែងជាមួយនឹងក្លិប Tottenham Hotspurs ក្នុងការដណ្ដើមយកខ្សែការពារស្លាបឆ្វេងរបស់ក្លិប Benfica កីឡាករ Alejandro Grimaldo។ ប៉ុន្តែពួកគេហាក់បីនៅមានគូប្រជែង១ទៀតដែលចង់បានកីឡាករវ័យ២៤ឆ្នាំរូបនេះផងដែរនោះគឺក្លិប Napoli។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Alejandro Grimaldo
  កីឡាករ Alejandro Grimaldo

 កីឡាករ Alejandro Grimaldo​ បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្នុងនាមជាខ្សែការពារស្លាបឆ្វេង ដោយក្នុងរដូវកាលថ្មីនេះ រូបគេស៊ុតបញ្ចូលទីបាន១គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៤ដង។

មិនត្រឹមតែប៉ុណ្ណោះ ខ្សែការពារស្លាបឆ្វេងសញ្ជាតិអេស្ប៉ាញរូបនេះ ក៏ជាចំណែកមួយដ៏សំខាន់ក្នុងការជួយអោយក្លិប​ Benfica លើកពានលីគកំពូល ព័រទុយហ្កាល់  Primeira Liga បានចំនួន២ដងផងដែរ ពោលគឺក្នុងរដូវកាល២០១៦/១៧ និង ២០១៨/១៩។

យោងតាមគេហទំព័រ A Bola របស់ប្រទេសព័រទុយហ្កាល់បានអោយដឹងថាក្លិបកាំភ្លើងធំ Arsenal និងក្លិប Tottenham Hotspurs កំពុងប្រជែងគ្នាក្នុងការចុះកុងត្រាយកកីឡាករវ័យ២៤ឆ្នាំនេះ នៅខែមករាខាងមុខ។

  កីឡាករ Alejandro Grimaldo
  កីឡាករ Alejandro Grimaldo

តាមរយៈប្រភពដដែលបានបន្តអោយដឹងទៀតថាខ្សែការពារស្លាបឆ្វេងរូបនេះត្រូវបានក្លិបដាក់អោយដេញថ្លៃក្នុងតម្លៃប្រមាណ៣៤លានផោន(ឬប្រហែល៤៤លានដុល្លារអាមេរិក)។

គួររម្លឹកផងដែរថា កីឡាករ Alejandro Grimaldo បានបណ្ដុះចេញពីថ្នាលយុវជនរបស់ក្លិប Barcelona ហើយបានផ្ទេរមកកាន់ក្រុម Benfica ក្នុងឆ្នាំ២០១៦ ជាមួយនឹងត​ម្លៃ២,១លានអឺរ៉ូ(ឬប្រហែល ២,៣លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន១៣១ប្រកួត ស៊ុតបញ្ចូលទីបាន១១គ្រាប់និងបញ្ជូនបាល់អោយមិត្តរូមក្រុមបានចំនួន២៦ដង៕

ប្រភព៖ The Sun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T