ទស្សនាវីដេអូសិស្សវិទ្យាល័យ ៣នាក់ ឆក់កាបូបរបស់មន្រ្តីតុលាការ, ជនដៃដល់ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបាន (Video inside)

//s6.kh1.co/21/21f2a6c057233e495a6b81f3f0e7d44eee1847e4.jpg
សង្គម

 ០២-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ ជនសង្ស័យទាំង ៣នាក់ រៀននៅវិទ្យាល័យសន្ធរម៉ុក និងឥន្ទ្រទេវី ក្រោយរត់គេចខ្លួនបានប៉ុន្មានថ្ងៃ ត្រូវមកជាប់ខ្នោះបន្តបន្ទាប់ របស់កម្លាំងព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវធី ក្រោយពីពួកគេបែកគំនិតចេញធ្វើសកម្មភាពឆក់កាបូប តាមដងផ្លូវសាធារណៈមិនបានសម្រេច ពីជនរងគ្រោះជាក្រឡាបញ្ជីម្នាក់ ហើយជនរងគ្រោះបានដួលម៉ូតូរងរបួសយ៉ាងដំណំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២ ខែវិច្ឆិកា ថា កម្លាំងនគរបាលរបស់លោក មុនដំបូងបានឃាត់ខ្លួនសិស្សវិទ្យាល័យឥន្ទ្រទេវី ទាំង២នាក់ ពេលពួកគេឆក់កាបូបស្ពាយជនរងគ្រោះ មិនបានសម្រេចស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ, កម្លាំងជំនាញបានឈានទៅកំណត់គោលដៅមុខសញ្ញាសិស្សវិទ្យាល័យសន្ធរម៉ុក ដែលជាបក្ខពួកម្នាក់ទៀត រហូតឃាត់ខ្លួនបាននៅចំណុចផ្សារល្វេ ផ្លូវជាតិលេខ២ ភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ នាវេលាម៉ោង១៦៖៤០នាទីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

នាយការិយាល័យរូបនេះ បានបន្តថា ក្រោយឃាត់ខ្លួន, ជនសង្ស័យ បានឆ្លើយសារភាពថា កាលពីប្រហែល ៤ខែមុន ពួកគេបានធ្វើសកម្មភាពឆក់កាបូបស្ពាយ បណ្ដាលឲ្យជនរងគ្រោះ ដួលម៉ូតូរងរបួស តែមិនបានសម្រេចឡើយ ស្ថិតនៅចំណុចមុខមុខយានដ្ឋានT.C AUTO CAR ផ្លូវលេខ៥៩៨ ក្រុម៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

របាយការណ៍បង្ហាញថា ជនរងគ្រោះឈ្មោះ សាន សាក់នី ភេទស្រី មុខរបរក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ មានទីលំនៅផ្ទះលេខ២ដេ ផ្លូវលេខ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ចំណែកជនសង្ស័យទាំង៣នាក់នោះរួមមាន៖

*ទី១៖ ឈ្មោះ លីន រស្មី ហៅស្មីតូច អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យសន្ធរម៉ុក ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលេខ២៥៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក*ទី២៖ ឈ្មោះ ជា ម៉េងគៀង ហៅប៊ី អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យឥន្ទ្រទេវី «ថ្នាក់ទី១២» ស្នាក់នៅផ្ទះលេខ៣អឺ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ*ទី៣៖ ឈ្មោះ សុខ ឧត្តម ហៅប៉ែត អាយុ១៦ឆ្នាំ មុខរបរសិស្សវិទ្យាល័យសន្ធរម៉ុក «ថ្នាក់ទី១០» ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សម្រាប់ជនសង្ស័យទាំង ៣នាក់ នៅពេលនេះ កំពុងស្ថិតក្រោមការសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

https://s4.kh1.co/__image/w=650,h=1156,q=100/fc/fc0fdf8544bbb9a39df251e5c29b4a81c9f09b09.jpg
https://s4.kh1.co/__image/w=650,h=867,q=100/c2/c205ce425d870381ef8c2fdff08393c4fb5f249c.jpg
https://s6.kh1.co/__image/w=650,h=867,q=100/89/8907f44d22f65a1af58c00ac45f416abc70d03e5.jpg
https://s5.kh1.co/__image/w=650,h=928,q=100/11/112fb704739adba829a077440f1ad70fcf65d89f.jpg
https://s6.kh1.co/__image/w=650,h=456,q=100/b7/b71b0829a537a76a4deaa877f23b86edec836c21.jpg
https://s6.kh1.co/__image/w=622,h=1280,q=100/21/21f2a6c057233e495a6b81f3f0e7d44eee1847e4.jpg

ប្រភពfreshnews

Som Sreylin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T