Boy Pakorn ធ្វើឲ្យហ្វេនៗតក់ស្លុតមិនស្ទើរទេ ក្រោយមានដំណឹងថា ឈឺដល់ថ្នាក់គេងលើគ្រែពេទ្យ

//s6.kh1.co/8e/8ee88bb555cf8da0f7b10cbe26aea3d49534347b.jpg
តារា & កម្សាន្ដ

 ០២-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ថៃ៖​ ប្រិយមិត្តប្រាកដជា បានស្គាល់ពីលោក Boy Pakorn ដែលជាតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព ក្នុងវិស័យខ្សែភាពយន្តថៃ ដែលទើបតែបានបានបង្ហាញវត្តមាន នៅលើទឹកដីប្រទេសខ្មែរ កាលពីប៉ុន្មានថ្ងៃមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ស្រាប់តែ Boy Pakorn បានជួបរឿងគ្រោះមួយ បង្កការតក់ស្លុតដល់ហ្វេនៗមិនស្ទើរទេ បន្ទាប់ពីលេចឮដំណឹងមកថា តារាប្រុសរូបនេះ ត្រូវទទួលការសង្គ្រោះបន្ទាន់ ហើយមានរូបភាពមួយសន្លឹក កំពុងគេងលើគ្រែពេទ្យទៀត។

ប៉ុន្តែ យ៉ាងណាមិញ Boy Pakorn បានធូរស្រាលហើយ​ ដោយបានបង្ហោះរូបភាព នៅមន្ទីរពេទ្យជាមួយស្នាមញញឹម កុំឲ្យអ្នកគាំទ្រ ព្រួយបារម្ភផងដែរ។

គួរបញ្ជាក់ថា ហេតុផលដែលបណ្ដាលឲ្យតារាសម្ដែងមុខមានមន្តស្នេហ៍រូបនេះ ឈឺដល់ថ្នាក់ចូលពេទ្យ ព្រោះតែមានសត្វល្អិតមួយប្រភេទខាំ ពេលទៅកម្សាន្តនៅប្រទេសជប៉ុន៕

Boy Pakorn
Boy Pakorn
Boy Pakorn
Boy Pakorn
សារដែល Boy Pakorn បង្ហោះ 
សារដែល Boy Pakorn បង្ហោះ 
Boy Pakorn នៅមន្ទីរពេទ្យ
Boy Pakorn នៅមន្ទីរពេទ្យ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T