ទើសភ្នែកពេក Rith Omega ដាក់ចំៗឲ្យអ្នកដឹកនាំបទ​នេះ ឲ្យតួថើបគ្នាយ៉ាងស្រើបស្រាលលូកលើលូកក្រោម! (មានវីដេអូ)

//s6.kh1.co/27/274e0851f7cc1fb37ccbfcda4cc2b9b9b781e0cf.jpg
តារា & កម្សាន្ដ

 ០២-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈពេលថ្មីៗនេះ បានបែកធ្លាយនូវឈុតសម្តែងក្រៅឆាកមួយ នៅក្នុងបទចម្រៀង «សង្សារផិតមិត្តក៏ក្បត់» ដោយវីដេអូមួយនេះ បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គម បានបញ្ចេញប្រតិកម្មហួសចិត្តយ៉ាងខ្លាំង ចំពោះការសម្តែងឈុតថើបគ្នាយ៉ាងស្រើបស្រាលលើសកម្រិត រវាងតួប្រុសនិងតួស្រី រហូតធ្វើឲ្យមានអ្នកដឹកនាំល្បីឈ្មោះប្រចាំផលិតកម្ម ថោន ម្នាក់ បានចេញមុខប្រតិកម្មភ្លាមៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កាលពីម្សិលមិញនេះ លោក Rith Omega ដែលគេស្គាល់ថា ជាអ្នកដឹកនាំសម្តែងវីដេអូបទចម្រៀង ប្រចាំផលិតកម្ម Town បានធ្វើការស៊ែរនូវឃ្លីបវីដេអូឈុតក្រៅឆាកមួយ នៅក្នុងបទចម្រៀង«សង្សារផិតមិត្តក៏ក្បត់» និងបានអមមកជាមួយនឹងអត្ថន័យសារហួសចិត្ត យ៉ាងវែងអន្លាយ ផ្ញើជូនទៅកាន់អ្នកដឹកនាំ MV បទចម្រៀងមួយនេះ ដោយក្នុងសារនោះ លោកបានសរសេរថា៖

«ខ្ញុំសូមសួរមួយតាមត្រង់តើអ្នកដឹកនាំសម្ដែងបទនេះគាត់កំពុងគិតពីអី? ចង់អោយបទនឹងល្បី? ខ្ញុំមិនដាក់កំហុសលើតួសម្តែងទេ​ តែខ្ញុំដាក់កំហុសទៅលើអ្នកដឹកនាំសម្តែង​តែម្តង​ ព្រោះសាច់រឿងគាត់អ្នកសសេរ​ សាច់រឿងគាត់អ្នករៀបចំ​ តួសម្តែងគ្រាន់តែសម្តែងតាមអ្វីដែលអ្នកដឹកបានប្រាប់​!!!

 ចំណងជើង​ សង្សារក៏ផិតមិត្តក៏ក្បត់​ តែចាំបាច់មានឈុតថើបស្រាបស្រាល​ ថើប​ត្រដុស​ បឺតមាត់​ លូកចូលគូទចឹង? ការក្បត់មិនបាច់ដល់ថ្នាក់បង្ហាញចឹងហៅថាក្បត់ទេ​ !!! ក្បត់ដោយប្រយោលបានតើ អ្នកមើលគេយល់តើ​ ចាំបាច់សាច់រឿងដល់ថ្នាក់នឹង? សិល្បះខ្មែរមិនរីកចម្រើនក៏ដោយសារតែមានមនុស្សប្រភេទអ្នក។

តើធ្លាប់ឆ្លងកាត់ការរៀនសូត្រពីការផលិតដែររឺទេ​ ក្នុងនាមខ្ញុំជាអ្នកដឹកនាំសម្តែង​ ធ្វើការខាងនឹងដែលខ្មាស់គេជំនួស​ ព្រោះខ្ញុំមិនដែលផលិត MV ណាដែលគ្មានគំនិតចឹងទេ​។ តើអ្នកដឹកនាំនេះចេញមកពីណា​ មានឈ្មោះនៅក្នុងក្រសួងសិល្បះទេ? តើក្រសួងមានដឹងទេពីការផលិតបែបនេះ​ រឺវាជាលក្ខណ:​ 18+?» ។

យ៉ាងណាមិញ ការលើកឡើងខាងលើរបស់អ្នកដឹកនាំប្រចាំផលិតកម្ម ថោន រូបនេះ មិនខុសអ្វីពីមតិរបស់មហាជនដទៃឡើយ។ ដោយសារតែ នៅក្នុងវីដេអូឈុតក្រៅឆាកមួយនេះ គឺពិតជាមានភាពស្រើបស្រាលជ្រុលហួសកម្រិត រហូតសឹងតែមហាជនមិនអាចទទួលយកបាន ចំពោះឈុតថើបសម្តែងមួយនេះ៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

Rith Omega
Rith Omega
Rith Omega
Rith Omega
Rith Omega
Rith Omega
Rith Omega
Rith Omega
Rith Omega
Rith Omega
សកម្មភាពថត
សកម្មភាពថត
សកម្មភាពថត
សកម្មភាពថត
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T