ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយ ពីជីវិតឯកជនរបស់តារាសម្ដែង ថមមី និង តារាចម្រៀងស្រី សួស វីហ្សា ដែលកំពុងទទួលបានភាពជោគជ័យយ៉ាងខ្លាំង មិនថាការងារសិល្បៈ ឬអាជីវកម្មផ្ទាល់ខ្លួននោះទេ។
លើសពីនេះ ខណៈពេលដែលពិធីមង្គលការ កាន់តែកៀកចូលមកដល់ សួស វីហ្សា និងអនាគតស្វាមី កាន់តែសាងភាពផ្អែមល្ហែម ធ្វើឲ្យអ្នកគាំទ្រទាំងអស់ឃើញហើយ ច្រណែននិងប្រាថ្នាចង់បានជីវិតគូស្នេហ៍ ដូចពួកគេថែមទៀតផង។
ជាក់ស្ដែង កាលពីយប់មិញ អនាគតគូស្វាមីភរិយា ជាតារាមួយគូនេះ បានដឹកដៃគ្នា ប្រារព្ធពិធីលាភាពនៅលីវ នៅលើ Skybar មួយកន្លែង ប្រកបដោយភាពរ៉ូមែនទិក ក្នុងឈុតសម្លៀកបំពាក់ពណ៌ស អមដោយភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។
គួរបញ្ជាក់ថា សួស វីហ្សា និង ថមមី គ្រោងនឹងចូលរោងជ័យ នៅថ្ងៃទី២៩ ខែវិច្ចិកា ឆាប់ៗខាងមុខនេះហើយ។ ដូច្នេះចាំតាមដានមើលទាំងអស់គ្នាថា ពិធីទាំងមូលនឹងមានភាពអស្ចារ្យ និងអធិកអធមកម្រិតណា៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]