ម៉េច​បានពេលខ្លះ យើងភ្ញាក់ពីគេងមក ហើមមុខ?

//s5.kh1.co/7b/7bb8d7789d1d41ae014e4c6a6aa704ea8e252649.jpg
នារី

 ០២-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

មានមូលហេតុ​មួយ​ចំនួន បណ្ដាល​ឲ្យ​យើង​ហើមមុខ ពេល​ភ្ញាក់ពី​គេង ព្រលឹមឡើង ដោយ​មូលហេតុ​ខ្លះ ធ្ងន់ធ្ងរ និង​ខ្លះទៀត គ្រាន់តែ​ជាបញ្ហា​តិចតួច ឬធម្មតា​ប៉ុណ្ណោះ។ ការហើម​មុខ ភាគច្រើន មិន​បង្ក​អាការៈ ដែល​ធ្វើឲ្យ​យើង​ឈឺចាប់ ឬ​ពិបាក​ក្នុង​រាងកាយ​នោះទេ គ្រាន់​តែ​អាក្រក់​មើល​បន្ដិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. មូលហេតុ​បណ្ដាល​ឲ្យ​ហើមមុខ

មូលហេតុ បណ្ដាល​ឲ្យ​ហើមមុខ មាន​ដូចជា ប្រតិកម្ម​អាលែកហ្ស៊ី ប្រតិកម្ម​ថ្នាំ សត្វល្អិត​ខាំ ឬ​បញ្ហា​ធ្មេញ។ ប៉ុន្ដែ ជាធម្មតា កុំ​ព្រួយបារម្ភ​នឹង​បញ្ហា​ហើម​មុខ ដែល​កើតឡើង​ម្ដងម្កាល់ លើកលែង​តែ​វា​បង្ក​ឲ្យ​ឈឺចាប់ ឬ​ប្រែពណ៌​មុខ។

២. តើ​គួរ​ពិនិត្យ​អ្វីខ្លះ ពេលយើង​ហើមមុខ?

បើសិន​យើង​ហើម នោះមាន​បញ្ហា ២-៣ ដែលយើង​គួរពិនិត្យ។ ដំបូង ពិនិត្យ​លើ​របួស​គ្រាំ (Trauma) លើ​រាងកាយ​របស់​យើង ដូចជា ការ​ព្យាបាល​ធ្មេញ ការ​រលាក ឬ​របួស​លើ​ផ្ទៃមុខ។ សង្កត់​លើ​ផ្ទៃមុខ ដើម្បី​បញ្ជាក់ថា វាឈឺ ឬអត់។ តាមដានថាតើ វាហើមរយៈពេលយូរ​ប៉ុណ្ណា ហើយ​វាមាន​ស្ថានភាព​ប្រសើរ ឬអាក្រក់​ជាងមុន។ ពិនិត្យ​លើភាព​មិន​ប្រក្រតី​ផ្សេងទៀត ដែល​កើតឡើង​ក្នុងពេល​ជាមួយ​គ្នា ដូចជា អស់កម្លាំង ឬ​វិលមុខ ដែល​វាអាច​ជា​ផ្នែកមួយ ដែល​ធ្វើឲ្យ​រាងកាយ​ហើម។

៣. ការព្យាបាល​បញ្ហា​ហើម​មុខ

ជម្រើសនៃ​ការព្យាបាល អាស្រ័យ​លើ​មូលហេតុ​បណ្ដាល​ឲ្យ​ហើយមុខ។ យើង​ក៏​អាច​បំបាត់​បញ្ហា​ហើម​មុខ​នេះ ដោយ​ខ្លួន​ឯងបាន​ផងដែរ ដោយ​ប្រើ​កុំប្រេស​ត្រជាក់ (Cold Compress) ជូត​លើ​ផ្ទៃមុខ​ដែល​មាន​សភាព​ហើម។

ប៉ុន្ដែ​បើសិន​យើង​ហើម​ភ្លាមៗ ឈឺចាប់ មាន​ពណ៌ក្រហម ពិបាក​ងូតទឹក ឬឆ្លងមេរោគ យើង​ត្រូវទៅ​ជួប​គ្រូពេទ្យ ជាបន្ទាន់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T