សាច់​ជ្រូក និង​គ្រឿងក្នុង​ជាង​១​តោន​នាំ​ចូល​ពី​ថៃ​ត្រូវ​ដុត​កម្ទេច​ចោលថ្ងៃនេះ​!

//s5.kh1.co/d9/d95b8652425ba8ec83c928bd57e8810694fb8ea0.jpg
សង្គម

 ០១-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​បង្ហោះ​ជា​ផ្លូវការ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ឃាត់​រ៉ឺ​ម៉ក​ទ្រុង​ដឹក​គ្រឿងក្នុង​ជ្រូក ជើង​ជ្រូក សាច់​ជ្រូក​ដែល​ខូចគុណភាព​ចំនួន​ជាង​១​តោន ដែល​ឈ្មួញ​បាន​លួច​នាំ​ចូលពី​ប្រទេស​ថៃ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=379,q=100/50/50e879fde710a7b29fcac473562233404d802c8b.jpg

តាម​មន្ត្រី​ជំនាញ​ដែល​ចុះ​បង្ក្រាប​ករណី​ខាងលើ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ដឹង​ពី​ឈ្មួញ​ទុច្ចរិត​មួយ​ក្រុម​បាន​នាំ​ចូល​សាច់​ជ្រូក និង​គ្រឿងក្នុង​ជ្រូក​ដែល​ដឹក​តាម​រថយន្តក្រុង​នោះ លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ចាត់តាំង​កម្លាំង​ជំនាញ​ឲ្យ​ចុះ​ទៅ​ស្ទាក់​ចាប់ ដើម្បី​យក​មក​កម្ទេច​ចោល ។

https://s4.kh1.co/__image/w=650,h=379,q=100/98/98601b9d3c17758b911c3b7b41f433cefc597da9.jpg

ជាក់ស្តែង​កម្លាំង​ជំនាញ​បាន​ទៅ​ឃាត់​រ៉ឺ​ម៉ក​ដឹក​សាច់​ជ្រូក ជើង​ជ្រូក និង​គ្រឿង​ជ្រូក​ក្នុង​នៅ​ក្បែរ​វត្ត​ថ្វាយ​ដង្គំ ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ដែល​ឈ្មួញ​បាន​ទម្លាក់​ចេញពី​រថយន្តក្រុង បំណង​យក​ទៅ​លក់​លើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ។

https://s4.kh1.co/__image/w=650,h=379,q=100/f5/f5e395beee263f0871632dec21a09eeaaa3844f1.jpg

មន្ត្រី​នគរបាល​សេដ្ឋកិច្ច​បន្ត​ថា ពេល​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​ទាំង​ម្ចាស់ តែ​ត្រូវ​បាន​អប់រំ និង​អនុ​ញ្ញាត​ឲ្យ​ទៅ​វិញ ដោយ​គ្រាន់តែ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​រកស៊ី​នាំ​ចូល​សាច់​ជ្រូក ជើង​ជ្រូក និង​គ្រឿងក្នុង​ជ្រូក​ដែល​ខូចគុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ដូច្នេះ​ទៀត ។ ចំណែក​សាច់​ជ្រូក និង​គ្រឿងក្នុង​ជាង​មួយ​តោន ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​ដុត​កម្ទេច​ចោល នា​ព្រឹក​ថ្ងៃ​ដដែល​នោះ​ផង​ដែរ ៕ 

https://s4.kh1.co/__image/w=650,h=379,q=100/fb/fb6c94d767ec73aab9262a511ae2a69e31342499.jpg
https://s6.kh1.co/__image/w=650,h=379,q=100/26/26054c047a105f818afc49083c9f6a1c4899ef1d.jpg
https://s6.kh1.co/__image/w=650,h=379,q=100/5c/5cf1adf14e0ce987fc3518132c61f0792d2ff541.jpg
https://s4.kh1.co/__image/w=650,h=379,q=100/33/337affbff29dd09ecb16ffb83f5dbf14126a9ea3.jpg
https://s6.kh1.co/__image/w=650,h=379,q=100/8c/8c9b1ce09f998f07f5514d835e29262c3ec2d774.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T