ស្នេហ៍មិនប្រកាន់អាយុ! ស្ត្រីវ័យ៤៦ឆ្នាំម្នាក់ រៀបការជាមួយយុវជនដែលមានអាយុស្មើនឹងកូនប្រុសរបស់ខ្លួន ក្រោយពីស្គាល់គ្នាបានរយៈពេល២ខែ

//s4.kh1.co/94/94a927638660e3a2dd5e46b6b0175bef4ce00ebf.jpg
សង្គម

 ០១-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ មហាជននៅលើបណ្ដាញអ៊ិនធើណែតបានសម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញរឿងរ៉ាវគូស្នេហ៍មួយគូដែលមានអាយុខុសគ្នារហូតដល់ទៅ២៣ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះថា Li Liang You មានអាយុ៤៦ឆ្នាំ រស់នៅក្នុងទីក្រុង Chongqing ប្រទេសចិន បានរៀបការជាមួយយុវជនម្នាក់ឈ្មោះ Tan Wanping ដែលមានអាយុ២៣ឆ្នាំ។

ប្រភពបានបន្ដថា គូស្នេហ៍ខុសវ័យមួយគូនេះ បានស្គាល់គ្នាក្នុងឆ្នាំ២០១៥ នៅពេលដែលពួកគេទាំងពីរចូលរួចការប្រកួតប្រណាំងកង់។ អំឡុងពេលកំពុងប្រកួត អ្នកស្រី Li មានរបួសត្រង់ផ្នែកស្មាខាងស្ដាំ ជាមូលហេតុដែលធ្វើឲ្យលោក Tan ឈប់កង់ដើម្បីជួយនាំអ្នកស្រី Li ទៅកាន់មន្ទីរពេទ្យ។ លោក​ Tan តែងតែឆ្លៀតពេលទំនេរទៅសួរសុខទុក្ខអ្នកស្រី Li រហូតដល់ទំនាក់ទំនងរបស់ពួកគេទាំងពីរចាប់ផ្ដើមក្លាយជាស្នេហា។

ក្រោយពីស្គាល់គ្នាអស់រយៈ​ពេល២ខែរួចមក ពួកគេបានប្ដូរផ្ទះទៅនៅជាមួយគ្នា និងសម្រេចរៀបការនៅដើមខែមករា ឆ្នាំ២០១៦។ សម្រាប់ការរៀបការរបស់ពួកគេ បានធ្វើឲ្យមិត្តភក្ដិ និងសាច់ញាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពួកគេបានជួបឧបសគ្គមួយគឺ ការិយាល័យចុះបញ្ជីអាពាហ៍ពិពាហ៍បដិសេធមិនព្រមទទួលស្គាល់ដោយសារអាយុខុសគ្នា ហើយស្នើឱ្យពួកគេទៅប៉ុស្តិ៍ប៉ូលីសដើម្បីបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ។

ប្រភពបានឲ្យដឹងទៀតថា អ្នកស្រី Li គឺជាស្ត្រីមេម៉ាយ មានកូនប្រុសម្នាក់ដែលមានអាយុស្មើនឹងលោក Tan។ គ្រួសាររបស់លោក Tan មានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងស្នេហាខុសវ័យរបស់ពួកគេទាំងពីរ និងបានទៅដល់កន្លែងធ្វើការរបស់អ្នកស្រី Li ដោយប្រាប់ឲ្យចែកផ្លូវពីលោក Tan ទៀតផង។ បើទោះបីជាមានការបំបែកបំបាក់ពីខាងគ្រួសារ ក៏លោក Tan នៅតែជំនះដដែល។

យ៉ាងណាមិញ មកទល់បច្ចុប្បន្ននេះ ពួកគេទាំងពីររៀបការបានរយៈ​ពេល៣ឆ្នាំមកហើយ និងរស់នៅដោយមានសេចក្ដីសុខយ៉ាងខ្លាំង។ គ្រួសាររបស់ពួកគេទាំងពីរក៏ព្រមបើកចិត្តទទួលស្គាល់អាពាហ៍ពិពាហ៍របស់ពួកគេ។ ចំណែកកូនប្រុសរបស់អ្នកស្រី Li ក៏មានទំនាក់ទំនងល្អជាមួយលោក Tan ផងដែរ៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី Li និងលោក Tan
អ្នកស្រី Li និងលោក Tan
អ្នកស្រី Li និងលោក Tan
អ្នកស្រី Li និងលោក Tan
អ្នកស្រី Li និងលោក Tan
អ្នកស្រី Li និងលោក Tan
អ្នកស្រី Li និងលោក Tan
អ្នកស្រី Li និងលោក Tan
អ្នកស្រី Li និងលោក Tan
អ្នកស្រី Li និងលោក Tan
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T