អាចទៅរួចទេ? តារា Kpop ស្រីៗ ៦ដួងនេះ ត្រូវគេទាយទុកថានឹងក្លាយជា Suzy ទី២ នាពេលអនាគត

//s4.kh1.co/94/94295d9a71b6c5f5dfb432a041c1c2fcc15af4dd.jpg
តារា & កម្សាន្ដ

 ០១-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នៅក្នុងប្រទេសកូរ៉េ កេរ្តិ៍ឈ្មោះរបស់នាង Suzy អតីតសមាជិកក្រុម Miss A ពិតជាល្បីល្បាញខ្លាំង ព្រោះថារូបនាងមិនត្រឹមតែមានសមត្ថភាពក្នុងការសម្តែង និងច្រៀងនោះទេ ឯចំពោះសម្រស់វិញ គឺស្អាតពីធម្មជាតិស្ទើរតែគ្មានទាស់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Suzy
Suzy

ដោយសារតែនាង Suzy ជាតារាដែលពោពេញដោយសមត្ថភាព និងសម្រស់ស្រស់ស្អាត ហើយថែមទាំងជោគជ័យបែបនេះហើយ ទើបអ្នកគាំទ្រកូរ៉េបានជ្រើសរើសតារាស្រីចំនួន ៦ ដួង ដោយពួកគេបានទាយទុកជាមុនថា តារាស្រីទាំងនោះអាចនឹងមានវាសនាក្លាយជា Suzy ទី២ នាពេលអនាគត ព្រោះថាសមត្ថភាពរបស់ពួកគេម្នាក់ៗ​ ពិតជាមិនធម្មតានោះទេ។

ចង់ដឹងថាមានតារាស្រីរូបណាខ្លះ តោះតាមដានខាងក្រោម៖

១. នាង Sejeong សមាជិកក្រុម Gugudan

នាង Sejeong ត្រូវគេទាយទុកថានាងនឹងក្លាយជា Suzy ទី២ ព្រោះសម្រាប់តារាស្រីរូបនេះ មានសមត្ថភាពខ្ពស់មែនទែន មិនថារាំ ច្រៀង និងសម្តែង។ ហើយបើនិយយាពីសម្រស់វិញ គឺពិតជាមិនធម្មតានោះទេ។

Sejeong 
Sejeong 

២. នាង Chaeyeon សមាជិកក្រុម DIA

គ្រប់គ្នាដែលជាអ្នកគាំទ្រតារា Kpop ពិតជាទទួលស្គាល់ពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង Chaeyeon ដូច្នេះហើយទើបនាងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ។ បែបនេះហើយ ទើបនាងត្រូវបានគេហៅថា Suzy ទី២នាពេលអនាគត។

Chaeyeon 
Chaeyeon 

៣. នាង Joy សមាជិកក្រុម Red Velvet

នាង Joy ពិតជាជោគជ័យក្នុងខ្លាំង ក្នុងការចាប់អាជីពសម្តែង បន្ទាប់ពីអាជីពតារាចម្រៀង៊ ជាមួយនឹងរូបសម្រស់ស្អាត និង ទេពកោសល្យដ៏ល្អ នាងប្រាកដជាក្លាយជា Suzy ទី២ នាពេលអនាគត។

Joy 
Joy 

៤. នាង Bona ក្រុម​ Cosmic Girls

ខ្សែភាពយន្តជាច្រើនដូចជា “Hit the Top” “Girls’s Generation 1979” និង “Your house Helper” សុទ្ធសឹងតែជារឿងដែលជោគជ័យសម្រាប់នាង Bona ក្នុងអាជីពសម្តែង ដូច្នេះហើយនាពេលអនាគតនាងត្រូវបានគេនាំគ្នានិយាយថា កេរ្តិ៏មិនចាញ់រាមច្បង Suzy ទេ។

Bona 
Bona 

៥. Solbin សមាជិកក្រុម​ Laboum

បើទោះជាក្នុងអាជីពសិល្បៈចម្រៀងជាមួយក្រុម Laboum មិនសូវរលូន ក៏ប៉ុន្តែបើនិយាយពីការសម្តែងវិញ ពិតជាមិនធម្មតានោះទេ សម្រាប់នាង Solbin។

Solbin 
Solbin 

៦. នាង Doyeon ក្រុម​ Weki Meki

សម្រាប់តារាស្រីនេះ ក៏ដូចគ្នា នាង Doyeon ធ្លាប់ជោគជ័យខ្លាំង ក្នុងការបង្ហាញមុខជាមួយក្រុម I.O.I ក៏ប៉ុន្តែបែរជាមិនរលូនជាមួយក្រុម Weki meki។ ក៏ប៉ុន្តែដោយសារតែអំណោយផលពីធម្មជាតិ ជាមួយរូបសម្រស់ និងសមត្ថភាព នាងត្រូវបានគេនិយាយថា នាងប្រាកដជាល្បីមិនចាញ់ Suzy នោះទេ នាពេលអនាគត៕

Doyeon 
Doyeon 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T