ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបហើយ អំពីរឿងរ៉ាវស្នេហារវាង អ្នកនាង ណូម័រ និង វីជេសុភា ដែលស្ថិតក្នុងចង្កោមសិល្បៈដូចគ្នា បានយល់ចិត្តថ្លើមគ្នារាប់ឆ្នាំមកហើយ រហូតឈានដល់មានពិធីអាពាហ៍កើតឡើង យ់ាងអធិកអធមផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែរ ក្រោយពីរៀបការរួច ចំណងស្នេហារវាង គូស្នេហ៍ជាតារានេះ តែងតែបញ្ចេញសកម្មភាព និងពាក្យពេចន៍ផ្អែមល្ហែមជានិច្ច មិនដែលលេចលឺមាន បញ្ហាអ្វីកើតឡើងនោះទេ។ យ៉ាងណាមិញ ស្រាប់តែ មួយរយៈចុងក្រោយនេះ ណូម័រ តែងរៀបរាប់ភាសាដូចជាកំពុងជួបវិបត្តិស្នេហ៍ នៅក្នុងគណនីហ្វេសប៊ុកជាប្រចាំ ធ្វើឲ្យមហាជនកើ់តមានចិត្តសង្ស័យគ្រប់គ្នា។
មិនបានប៉ុន្មានផង នៅថ្ងៃនេះដែរ ចំណងស្នេហារាប់ឆ្នាំរវាង ណូម័រ និងវីជេ សុភា បានបញ្ចប់បាត់ទៅហើយ ថែមទាំងលេចចេញលិខិតព្រងព្រៀងផ្ដាច់សង្វាស់ ដោយមានស្នាមផ្ដិតមេដៃ យល់ព្រមទាំងសងខាងទៀតផង។
ដោយឡែក ក្រោយពីឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗសោកស្ដាយជំនួស ពួកគេយ៉ាងខ្លាំង រីឯហេតុផលរហូតមានដល់ការលែងលះ គេមិនទាន់បានបញ្ជាក់នោះទេ៕