ឈប់បារម្ភទៅ ពេលនេះ លី លានជា ប្រែមកក្មេងជាងមុន សាច់ឈាមស្រស់ថ្លា មិនចាស់ទ្រុឌទ្រោមទៀតទេ ក្រោយពី….

//s4.kh1.co/05/05c8971326717417a62fba7ffb1fe0d82d4cd7f9.jpg
តារា & កម្សាន្ដ

 ០១-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ចិន៖ កាលពីម្សិលមិញនេះ លោក Jet Li ដែលអ្នកគាំទ្រមួយចំនួនហៅលោកថា លី លានជា បានបង្ហោះរូបមួយសន្លឹកជាមួយមហាសេដ្ឋីចិនលោក Jack Ma ក្នុងកម្មវិធីសប្បុរសធម៌មួយ ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន ក្រោយឃើញរូបរាងរបស់លោកនៅពេលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ភ្ជាប់ជាមួយរូបថតមួយសន្លឹកនោះ លោក Jet Li បានសរសេរបែបនេះថា៖ 

“៥ឆ្នាំដែលបានធ្វើកម្មវិធីសប្បុរសធម៌ជាមួយលោក Jack Ma។ នេះពិតជាកិត្តិយសណាស់។ ហើយក៏សង្ឃឹមថាខ្ញុំនឹងអាចជួយដល់ការងារសង្គម និងធ្វើរឿងល្អៗជាច្រើនសម្រាប់ពិភពលោកនេះ”។

ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែរំភើបចិត្តនោះ គឺរូបរាងរបស់លោក Jet Li គឺមិនដូចមុននោះទេ ព្រោះពេលនេះលោកហាក់មានសុខភាពរឹងមាំ សក់ពណ៌ខ្មៅ និងមុខមាត់ក្មេងជាងមុន មិនដូចកាលពីមុនដែលលោកមានសភាពចាស់ទ្រុតទ្រោម ស្ទើរតែមើលមិនស្គាល់ទាល់តែសោះនោះឡើយ។

គួររម្លឹកដែរថា លោក Jet Li មានជំងឺប្រចាំកាយតាំងពីឆ្នាំ ២០១០ មកម្លេះ លុះដល់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែជំងឺកាន់តែរីងរៃលោក ក៏ចាប់ផ្តើមប្រែប្រួលរូបរាងមកជាចាស់ទ្រុឌទ្រោម ស្ទើរតែដូចតាចាស់អាយុ ៨០ ឆ្នាំ។

ទោះជាយ៉ាងណាក្តី នៅពេលនេះ Jet Li មានរូបរាងប្រសើរ និងសុខភាពល្អធម្មតាវិញហើយ ដែលទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តខ្លាំងមែនទែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Jet Li ពីមុននិងពេលនេះ
Jet Li ពីមុននិងពេលនេះ
Jet Li ពីមុន 
Jet Li ពីមុន 
Jet Li ពេលនេះ 
Jet Li ពេលនេះ 
Jet Li ពេលនេះ 
Jet Li ពេលនេះ 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T