ប៉ុន្មានសន្លឹកនេះ ធ្វើឲ្យហ្វេនដែលនឹក Lee Minho រំភើបស្ទើរហោះ ព្រោះលោកកំពុងតែថតរឿងថ្មីហើយ រូបរាងសង្ហាកប់

//s6.kh1.co/ec/ec5fd172799852257517204f9c85dd3ffa9ed4ad.jpg
តារា & កម្សាន្ដ

 ០១-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ថ្មីៗនេះរូបថតប៉ុន្មានសន្លឹករបស់លោក Lee Minho បាននឹងកំពុងចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គម ទាក់ទងនឹងការថតរឿងថ្មីរបស់កម្លោះសង្ហារូបនេះ ដែលត្រៀមនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមប្រភពមួយចំនួន បានឲ្យដឹងថាលោក​ Lee Minho កំពុងតែថតរឿងថ្មីមានចំណងជើងថា “The King: Eternal Monarch” ដែលរូបលោកសម្តែងជាតួអង្គស្តេចផងដែរ។

ម៉្យាងវិញទៀត អ្វីដែលពិសេសជាងនេះទៅទៀតនោះ សម្រាប់រូបថតសកម្មភាពថតរឿងនេះដែរ លោក Lee minho កំពុងតែធ្វើអ្នកគាំទ្រឈ្លក់វង្វេងនឹងសម្រស់របស់លោក ព្រោះថារូបរាងរបស់លោក ជាមួយសម្លៀកបំពាក់ស្តេចបែបនេះ ពិតជាសង្ហានិងសាកសមខ្លាំងមែនទែន។

គួររម្លឹកផងដែរថា លោក Lee Minho មិនទាន់បានបង្ហាញមុខក្នុងរឿងភាគ ឬតាមកញ្ចក់ទូរទស្សន៍ណាមួយនោះទេ ក្រោយពីលោកបញ្ចប់ការហ្វឹកហាត់ទាហានអស់រយៈពេលជាង២ឆ្នាំ ដូច្នេះហើយទើបធ្វើឲ្យអ្នកគាំទ្រនឹកការសម្តែង និងចង់ឃើញការសម្តែងរឿងថ្មីរបស់លោក ហើយថែមទាំងតាមដានរាល់សកម្មភាពរបស់តារារូបនេះ ស្ទើរតែគ្រប់ជំហានតែម្តង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Lee Minho
Lee Minho
Lee Minho
Lee Minho
Lee Minho ក្នុងរឿងថ្មី
Lee Minho ក្នុងរឿងថ្មី
Lee Minho ក្នុងរឿងថ្មី
Lee Minho ក្នុងរឿងថ្មី
Lee Minho ក្នុងរឿងថ្មី
Lee Minho ក្នុងរឿងថ្មី
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T