ប្រុងប្រយ័ត្ន! ក្មេងប្រុសម្នាក់ត្រូវពស់ចឹក ក្រោយពីលេងជាមួយកូនពស់មួយក្បាលដែលសំងំនៅក្នុងកន្ត្រក (មានវីដេអូ)

//s6.kh1.co/b7/b722341a33e9e99ebf4b3cff2c1d9e93a8deb4f1.jpg
សង្គម

 ០១-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ ក្មេងប្រុសម្នាក់រស់នៅក្នុងទីក្រុង Shah Alam ប្រទេសម៉ាឡេស៊ី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវបានកូនពស់មួយក្បាលចឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តាមរយៈការបង្ហោះវីដេអូចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយគេហទំព័រឈ្មោះ Durian Media បានបង្ហាញឲ្យឃើញថា ក្មេងប្រុសរូបនោះបានយកប្រដាប់លេងរបស់ខ្លួនម្ដងមួយៗចេញពីកន្ត្រកពណ៌ក្រហម។ នៅពេលដែលក្រឡាប់កន្ត្រក គេក៏ចាប់អារម្មណ៍អ្វីម៉្យាងនៅពីក្រោមកន្ត្រក។ បន្ទាប់មក គេបានព្យាយាមចាប់ទាញកូនពស់មួយក្បាលដែលកំពុងជាប់ខ្លួនក្នុងប្រហោងកន្ត្រកនោះចេញ។ ក្រោយមក គេបានប្រមូលប្រដាប់លេងដាក់ចូលទៅក្នុងកន្ត្រក រួចដើរចូលទៅក្នុងផ្ទះវិញ។ ភ្លាមៗនោះស្រាប់តែកូនពស់បានចឹកចំជង្គង់ បណ្ដាលឲ្យគេស្រែកយំយ៉ាងខ្លាំង។ បុរសជាឪពុកភ័យស្លន់ស្លោរ ស្ទុះទៅទាញកន្ត្រកនោះចេញ ចំណែកស្ត្រីជាម្ដាយបានយកក្រណាត់ទៅរុំជង្គង់កូនប្រុស ដើម្បីឃាត់ពិសមិនឲ្យជ្រាបចូលរាងកាយ។

យ៉ាងណាមិញ ក្មេងប្រុសនោះត្រូវបានឪពុកម្ដាយបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល  ចំណែកឯស្ថានភាពរបួស ខាងប្រភពក៏មិនបានដឹងច្បាស់នោះទេ។

សម្រាប់ការបង្ហោះវីដេអូនោះដែរ គឺដើម្បីចង់ដាស់តឿនដល់ឪពុកម្ដាយគ្រប់រូបឲ្យមានការប្រុងប្រយ័ត្នចំពោះកូនៗតូច ចៀសវាងមានគ្រោះថ្នាក់បែបនេះកើតឡើង៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T