អ្នកជំនាញប្រាប់ម៉ាក់ប៉ា ពីអត្ថប្រយោជន៍នៃការលួងលោមកូនឲ្យញ៉ាំបាយ!

//s6.kh1.co/23/236008ed83dbdf73c5ea4a88118b975616e23808.jpg
នារី

 ០១-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រៅ​ពី​ទឹកដោះ​ម្ដាយ ឬ​ទឹកដោះគោ ចូល​ដល់​វ័យ​ដែល​ញ៉ាំ​អាហារ ម៉ាក់​ប៉ា​ត្រូវ​តែ​ចម្អិន​ចំណីចំណុក​​សម្រិតសម្រាំង​ទុក​បំប៉ន​ដល់​កូន។ ប៉ុន្តែ​របៀប​ចម្អិន​ចំណី​អាហារ​ដល់​កូន​អាច​ជា​រឿង​ងាយស្រួល​ជាង​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​ញ៉ាំ​អាហារ​ទាំង​នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​វេជ្ជបណ្ឌិត អៀប តិចឆេង ឯកទេស​កុមារ និង​ជំងឺ​ផ្លូវ​ដង្ហើម​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ក្នុង​​កម្មវិធី Vitabiotics-Education Meet 2019 ថា កូន​តូច​ញ៉ាំ​អាហារមិន​មែន​ជា​រឿង​ងាយ​ឡើយ បើ​កូន​មិន​ចង់​ញ៉ាំ​ត្រូវ​តែ​តាម​លួងលោម និង​ធ្វើ​គ្រប់​យ៉ាង ទម្រាំ​កូន​ព្រម​ញ៉ាំ​មួយ​ម៉ាត់​ៗ ហើយមិន​ត្រូវ​បោះបង់​ចោល ព្រោះ​កូន​នឹង​ទទួល​បាន​ជីវជាតិ​គ្រប់គ្រាន់​តាមរយៈអាហារ ដែលមានទឹកបាយ បន្លែ ត្រី​ សាច់ ស៊ុត និង​បន្លែ​ផ្សេងៗ។

វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូប​នេះ បាន​បន្ត​ទៀត​ថា ម៉ាក់ប៉ា​ទាំងអស់​ត្រូវ​ដឹង​ថា កូន​ត្រូវ​ការ​លួងលោម ហើយ​អាណាព្យាបាល​ត្រូវ​អត់ធ្មត់​ខ្លាំង​តាម​បញ្ចុក និង​ធ្វើ​តាម​គ្រប់យ៉ាង​ដែល​កូន​ចង់​បាន។ «យើង​ជា​អាណាព្យាបាល​ត្រូវ​ដឹង​ថា អ្នក​នៅ​មើល​កូន​យើង​មិនមែន​គេ​មិន​យក​ចិត្ត​ទុក​ដាក់​បញ្ចុក​ចំណី​អាហារ​នោះ​ទេ តែ​កូន​ខ្លះ​មិន​ព្រម​ញ៉ាំ​អាហារ​ដោយ​ងាយ​ៗ​ឡើយ កូន​ខ្លះ​ទម្រាំ​ព្រម​ញ៉ាំ​អ្នក​បញ្ចុក​ឡើង​ដើម​ឈើ​ក៏​មាន អ្នក​ខ្លះ​ត្រូវ​ធ្វើ​ភាព​កំប្លុកកំប្លែង ច្រៀង​រាំ​សព្វ​បែប​គ្រប់យ៉ាង បាន​ញ៉ាំ​មួយ​ម៉ាត់ៗ»។

https://s5.kh1.co/__image/w=650,h=433,q=100/4e/4e6edd2cc9166ef04a4dc7f326066af01f341f05.jpg

លោក​វេជ្ជបណ្ឌិត​​ក៏​បាន​បន្ថែម​ទៀត​ថា​ដែរ មិន​គួរ​ឲ្យ​កូន​ពឹងផ្អែក​តែ​លើ​ទឹកដោះ​មួយ​មុខ​នោះ​ឡើយ ព្រោះ​កូន​នឹង​លូតលាស់​មិន​ល្អ។ ចំពោះ​បញ្ហា​កូន​ពិបាក​ញ៉ាំ យើង​មិន​គួរ​បណ្ដោយ​តាម​ដែរ តែត្រូវ​តាម​ចិត្ត​កូនថា​ចង់​បាន​អ្វី ទើប​ព្រម​ញ៉ាំ​បាយ ហើយបើ​ពេល​ខ្លះ​ឃើញម៉ាក់ប៉ា​ឲ្យទូរស័ព្ទកូន​មើល ត្រូវ​ដឹង​ថាមិន​មែន​គាត់​ចង់​ទេ តែ​បើ​ទ័ល​បានទើប​ព្រម​ញ៉ាំ។ បែបនេះហើយទើប​ត្រូវ​សុខ​ចិត្ត​ចាញ់​ខ្លះ​ទៅ តែ​កុំ​គ្រប់​ពេល​ពេក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T