ហ្វេនស្ទើរគាំង ដើរសុខៗចៃដន្យជួប Lee Min Ho តាមផ្លូវកំពុងតែជិះសេះស ដូចរាជបុត្រក្នុងរឿងនិទាន!

//s6.kh1.co/e9/e96eaf319df43036d450fbb8160c68d4989168ca.jpg
តារា & កម្សាន្ដ

 ៣១-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៣០ ខែតុលា ម្សិលមិញនេះ​ មានអ្នកគាំទ្រសំណាងជាច្រើននាក់ បានប្រទះឃើញតារាសម្តែងប្រុសកំពូលសង្ហា Lee Min Ho កំពុងតែថតខ្សែភាពយន្តស្នេហារ៉ូមែនទិកថ្មីមួយ ឲ្យស្ថានីយ៍ទូរទស្សន៍​ SBS ចំណងជើងថា «The King: the Eternal Monarch»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង គ្រាន់តែបានឃើញរូបរាងនិងមុខមាត់ដ៏ស្រស់សង្ហា របស់តារាប្រុសរូបនេះនៅខាងក្រៅផ្ទាល់ៗភ្លាម ក៏បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រទាំងនេះ រភើបចិត្តរំជើបរំជួលស្ទើរហោះ រហូតនាំគ្នាទប់អារម្មណ៍មិនថតររូបបង្ហាញនៅលើបណ្តាញសង្គមមិនបាន។

ជាការពិតណាស់ តាមរយៈរូបថតទាំងនោះបានឲ្យឃើញថា តារាសម្តែងប្រុសវ័យ៣២ឆ្នាំ លោក Lee Min Ho បានកំពុងតែជិះសេះពណ៌សដ៏ស្រស់ស្អាតមួយ ក្នុងឈុតសម្លៀកបំពាក់ អ្នកជិះសេះ ដែលមើលទៅលោក គឺពិតជាស្រស់សង្ហាសាកសមឥតខ្ចោះ ហាក់បីដូចជាព្រះរាជបុត្រក្នុងរឿងនិទាន និងក្នុងក្តីស្រមៃរបស់នារីគ្រប់រូបថែមទៀតផងដែរ។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ ក៏កាន់តែធ្វើឲ្យអ្នកគាំទ្រទូទាំងប្រទេស កាន់តែអន្ទះសារចង់ទស្សនាខ្សែភាពយន្តមួយនេះកាន់តែខ្លាំង ដែលនឹងត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ជាផ្លូវការ នៅក្នុងពាក់កណ្តាលឆ្នាំ២០២០ ខាងមុខនេះហើយ៕

ប្រទះឃើញ Lee Min Ho កំពុងជិះសេះស
ប្រទះឃើញ Lee Min Ho កំពុងជិះសេះស
ប្រទះឃើញ Lee Min Ho កំពុងជិះសេះស
ប្រទះឃើញ Lee Min Ho កំពុងជិះសេះស
ប្រទះឃើញ Lee Min Ho កំពុងជិះសេះស
ប្រទះឃើញ Lee Min Ho កំពុងជិះសេះស
https://s4.kh1.co/__image/w=650,h=377,q=100/64/6486fdb2ac577b4d6114d1cf1573856fd4686906.jpg
ប្រទះឃើញ Lee Min Ho កំពុងជិះសេះស
ប្រទះឃើញ Lee Min Ho កំពុងជិះសេះស
តារាប្រុស Lee Min Ho
តារាប្រុស Lee Min Ho
តារាប្រុស Lee Min Ho
តារាប្រុស Lee Min Ho
https://s6.kh1.co/__image/w=650,h=374,q=100/e5/e5de54675d8deb41643e33e41e0d3d85e9990516.png
តារាប្រុស Lee Min Ho
តារាប្រុស Lee Min Ho
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T