មើលរូបទាំងនេះក៏ដឹងថាពិបាកដែរ! G-Dragon បង្ហាញរូបមួយចំនួនពេលហ្វឹកហាត់ទាហាន ទើបដឹងថាពិតជាមិនស្រួលទេ

//s6.kh1.co/2d/2d3cf1bd77a0873c3c3ba9b29d9688bfa54a10c9.png
តារា & កម្សាន្ដ

 ៣១-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តដែលជាអ្នកគាំទ្រក្រុមចម្រៀង Bigbang ក៏ដូចជាលោក​G-Dragon បានជ្រាបរួចមកហើយថា កន្លងទៅថ្មីៗនេះ តារារ៉េបកម្លោះសង្ហារូបនេះទើបតែបញ្ចប់ភារកិច្ចហ្វឹកហាត់ទាហានរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបញ្ចប់ការហ្វឹកហាត់នេះភ្លាម ស្រាប់តែលោក G-Dragon បានបង្ហោះរូប​ភាពជាច្រើនសន្លឹក បង្ហាញពីសកម្មភាពរបស់ខ្លួនពីមុនអំឡុងពេលហ្វឹកហាត់នេះ។

ក្នុងនោះ លោក G-Dragon បានភ្ជាប់ជាមួយ Caption ថា៖ “2018.2.27 – 2019.10.26” ដោយអមជាមួយរូបភាពប៉ុន្មានសន្លឹក ដែលធ្វើឲ្យអ្នកគាំទ្រដឹងថា ការហ្វឹកហាត់ទាហានរបស់លោកពិតជាមិនមានភាពងាយស្រួលនោះទេ។

ទោះជាយ៉ាងណាក្តី នៅពេលនេះលោក​G-Dragon ក៏បានបញ្ចប់ភារកិច្ចរបស់ខ្លួនរួចរាល់ហើយ ហើយអ្នកគាំទ្រក៏មានក្តីរំភើបចិត្តនៅពេលដែលឃើញលោកចេញមកវិញជាមួយនឹងទឹកមុខស្រស់ស្រាយ និងសុខភាពល្អផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

G-Dragon
G-Dragon
G-Dragon
G-Dragon
រូបដែល G-Dragon បង្ហោះ
រូបដែល G-Dragon បង្ហោះ
រូបដែល G-Dragon បង្ហោះ
រូបដែល G-Dragon បង្ហោះ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T