តើប្រិយមិត្តធ្លាប់ឃើញ ឬ ស្រមៃចង់បាន ផ្លែឈើ បន្លែដែលមានពណ៌មាស ឬ ប្រាក់ដែរ ឬ ទេ? ឥលូវនេះក្ដីស្រមៃរបស់យើងនឹងក្លាយទៅជាការពិត ព្រោះឥលូវនេះយើងអាចប្ដូរពណ៌លើផ្លែឈើ ឬ បន្លែរបស់យើងបាន។

នេះជាដំណឹងល្អសំរាប់មនុស្សមួយចំនួន ដែលចូលចិត្តធ្វើម្ហូប និងច្នៃមុខម្ហូបប្លែកៗ គឺគេអាចប្ដូរពណ៌មុខម្ហូប ដោយប្រើនូវថ្នាំបាញ់ពណ៌ (spray paint) ទៅលើមុខម្ហូបដែលពួកគេចូលចិត្ត ហើយនេះគឺជាថ្នាំបាញ់ពណ៌ដំបូងបង្អស់ លើលោកដែលអាចបរិភោគបាន។ នៅលើកំប៉ុងវាបានដាក់ឈ្មោះថា “Food Finish” ដែលមាន៤ពណ៌សំរាប់ជាជម្រើស ពណ៌មាស ប្រាក់ ក្រហម និងខៀវ។ ថ្នាំបាញ់ពណ៌នេះគឺគ្មានរស់ជាតិនោះទេ យើងអាចបាញ់វាលើរបស់ញាំុផ្សេងៗ ដែលអ្នកបរិភោគ ជាច្រើនស្រទាប ហើយរងចាំដល់វាស្ងួត នោះអ្នកអាចបរិភោគវា ជាមួយនឹងពណ៌ថ្មីដែលមិនធ្លាប់មានពីមុនមក។ គំនិតច្នៃប្រឌិតមួយនេះគឺបង្កើតឡើងដោយ ក្រុមហ៊ុនឧបភោគបរិភោគមួយនៅប្រទេសអាឡឺម៉ង់ ចំណែកឯតម្លៃរបស់វា នៅតាមអនឡាញ មានតម្លៃ ៣១ដុល្លារអាមេរិក ក្នុងមួយកំប៉ុង។

អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុននោះមានប្រសាសន៍ថា គាត់ចូលចិត្ត និងសប្បាយចិត្តនឹងបង្កើតអ្វីដែលប្លែកៗ ហើយវាមានអត្ថប្រយោជន៍ចំពោះក្រុមហ៊ុនផ្ទាល់ និងអ្នកទិញផងដែរ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនមានគំនិតផលិតនូវ ផលិតផលរាប់រយប្រភេទ តែមានតែគំនិតមួយនេះទេ ដែលអាចដាក់ចូលក្នុងទីផ្សារបាន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះផលិតផលថ្មីមួយនេះ? បើចង់ទិញអាចចុចត្រង់នេះ Food Finish























កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]