ក្រុមតូច Small World Small Band នឹងចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក នាដើមខែវិច្ឆិកាខាងមុខនេះ

//s4.kh1.co/c2/c257e3178e5e53656193d1a6b93a71f07d422f65.jpg
តារា & កម្សាន្ដ

 ៣១-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមតូច Small World Small Band ដែលជាក្រុមតន្ត្រីករសម័យបង្កើតឡើងដោយយុវជនខ្មែរ វ័យក្មេង មានសមាជិក៤ រូប ពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ នឹងចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិកលើកទី៣០ ដែលរៀបចំដោយក្រុមហ៊ុន​ តូយ៉ូតា (ខេមបូឌា) នាថ្ងៃសៅរ៍ ទី០២ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ នៅសាលសន្និសីទចតុមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្រឹត្តិការណ៍ ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក
ព្រឹត្តិការណ៍ ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក

លោក រៀម សុភារម្យ ប្រធានក្រុមតូច Small World Small Band បានបង្ហាញឲ្យដឹងថា៖ 

“នេះគឺជា មោទនភាព និងកិត្ដិយសដ៏ឧដុង្គឧត្តម សម្រាប់ក្រុមតូច ដែលនឹងត្រូវសម្តែងជាមួយក្រុមតន្រ្តី ដ៏ល្បីល្បាញ និងមានអាយុកាលជិត១០០ឆ្នាំ មកពីចក្រភពអង់គ្លេស គឺក្រុម London Chamber Orchestra។ ក្រុមតូច នឹងលើកឡើងនូវបទចម្រៀង ដែលប្រគំភ្លេងដោយឧបករណ៍តន្រ្តីខ្មែរ រួមបញ្ចូលជាមួយឧបករណ៍ តន្រ្តីសម័យ ដែលមានលក្ខណៈពិសេសប្លែក ក្នុងការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក នាពេលដ៏ខ្លី ខាងមុខនេះ ដើម្បីផ្ដល់ជូននូវផ្ទាំងទស្សនីយភាពកម្សាន្តអារម្មណ៍ ក៏ដូចជាបម្រើដល់ សកម្មភាពសប្បុរសធម៌ នៅក្នុងសង្គមកម្ពុជា ផងដែរ។ ដូច្នេះ នេះជាឱកាសដ៏វិសេសវិសាល និងមោទនភាពជាតិមួយ ដែលក្រុមតន្រ្តីយុវជនរបស់ខ្មែរយើង អាចបង្ហាញវត្តមាន និងសមត្ថភាពសម្តែង ជាមួយនឹងក្រុមតន្រ្តីបរទេស”។

ក្រុមតូច Small World Small Band  
ក្រុមតូច Small World Small Band  

គោលបំណងធំមួយរបស់ក្រុមតូច SWSB គឺចង់ធ្វើឱ្យចម្រៀងរបស់ពួកគាត់មានលក្ខណៈជាខ្មែរ ហើយ ក្រុ​មតូច SWSB​ តែងតែនិពន្ធទំនុកភ្លេង និងបទចំរៀង អមជាមួយនឹងការបង្កប់អត្ថន័យលើកទឹកចិត្តយ៉ាងជ្រាលជ្រៅ ដើម្បីឲ្យអ្នកដែលស្តាប់ចម្រៀង របស់ពួកគាត់មានអារម្មណ៍ស្រស់​ស្រាយ​ និងមានកម្លាំងចិត្ត ហ៊ានធ្វើអ្វីដែលខ្លួនស្រលាញ់ពេញចិត្ត។ ក្រុមតូច SWSB ជឿជាក់ថា ការនិពន្ធបទចម្រៀង ដែលមានគុណភាព គឺមិនមែនសម្រាប់តែការកម្សាន្តតែមួយមុខនោះទេ​ ប៉ុន្តែគឺជាការចូលរួមបំផុសស្មារតី សាមគ្គីភាព និងការប្រាស្រ័យទាក់ទងគ្នាតាមរយៈតន្រ្តី។ ហេតុដូចនេះ នៅក្នុងការប្រគំតន្ត្រីសប្បុរសធម៌តូយ៉ូតា ក្លាស៊ិក ក្រុមតូច SWSB  នឹងសម្តែងជូន នូវបទចម្រៀងដ៏មានអត្ថន័យ ចំនួន ២បទ ដើម្បីឆ្លុះបញ្ចាំង ពីប្រទេសកម្ពុជា គឺបទ “ឱ!ទង់ជាតិខ្មែរ”  និងបទ “បានទេ” ដែលបង្ហាញពីការខិតខំប្រឹងប្រែងតស៊ូ យកមកបំពេអារម្មណ៍ និងបំផុសស្មារតីអ្នកទស្សនាក្នុងរាត្រីដ៏អស្ចារ្យ ខាងមុខនេះ។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកាន់តែពិសេស និងមិនអាចខកខានសម្រាប់ក្រុមតូច SWSB គឺជាការចូលរួមសម្តែងជាលើកតំបូង នៅក្នុងការប្រគំតន្រ្តីតូយ៉ូតាក្លាស៊ិក ដែលធ្វើឲ្យពួកគាត់បានក្លាយជាចំណែកមួយ ដើម្បីជួយក្នុងកិច្ចការសប្បុរសធម៌ ស្វែងរកថវិកាជួយទ្រទ្រង់ដល់ មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ និងមជ្ឈមណ្ឌលព្យាបាលកុមារ Japan Heart ដែលផ្តល់សេវាព្យាបាល និងថែទាំឥតគិតថ្លៃ ក្នុងការជួយអាយុជីវិតកុមារកម្ពុជាជាច្រើនលាននាក់ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ កម្មវិធីនេះផងដែរ ក៏បានផ្សាភ្ជាប់ទៅនឹងគម្រោង “អ្នកអាចធ្វើបាន”“Start Your Impossible” របស់ក្រុមហ៊ុន តូយ៉ូតា ដែលវាហាក់ដូចជាត្រូវនឹងគោលដៅរបស់ក្រុមចម្រៀង SWSB ដើម្បីជម្រុញ និងលើកទឹកចិត្តឲ្យមនុស្សជាតិ ហ៊ានពុះពារ និងជម្នះរាល់ឧបសគ្គ ដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន។ ក្រុមចម្រៀង SWSB ជឿជាក់ថា ការធ្វើរឿងដែលយើងស្រឡាញ់គឺពិតជាអស្ចារ្យ និងជាសេរីភាពមួយ ដែលពោរពេញដោយសុភមង្គល ជាទីបំផុត។

ការប្រគំតន្ត្រី តូយ៉ូតា ក្លាស៊ិក នាឆ្នាំនេះ មានការចូលរួមសម្ដែង ពីបណ្ដាប្រទេសចំនួន ក្នុងតំបន់អាស៊ីដូចជា៖ ប្រទេសឡាវ ថៃ ប្រ៊ុយណេ ម៉ាឡេស៊ី កម្ពុជា ម៉ាឡេស៊ី និងប្រទេសវៀតណាម។ ចំពោះរាល់ថវិកា ដែលទទួលបានពីការលក់សំបុត្រ ក្នុងការប្រគំតន្ត្រីក្នុងឆ្នាំនេះ នឹងត្រូវបរិចា្ចគជាមូលនិធិសប្បុរសធម៌​ នៅក្នុងតំបន់។

ដូច្នេះ សូមចូលរួមទាំងអស់គ្នា ដើម្បីកែប្រែជីវិតមនុស្សជាតិ ឲ្យកាន់តែប្រសើរឡើង តាមរយៈតន្រ្តីសប្បុរសធម៌តូយ៉ូតា ក្លាស៊ិក៕

ព្រឹត្តិការណ៍ ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក
ព្រឹត្តិការណ៍ ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក
ព្រឹត្តិការណ៍ ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក
ព្រឹត្តិការណ៍ ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក
ព្រឹត្តិការណ៍ ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក
ព្រឹត្តិការណ៍ ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T