យប់មិញ ពេជ្រ សោភា បង្ហោះសារមេរៀនជីវិតជាច្រើនឃ្លា អានហើយពិតជាមានន័យខ្លាំង!

//s4.kh1.co/f4/f4d99eb706a78b70c19cff133fa62ed9bb545eef.jpg
តារា & កម្សាន្ដ

 ៣១-តុលា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបមួយសន្លឹក និងសារជាច្រើនឃ្លា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់សារជាច្រើនឃ្លានោះដែរ អ្នកនាង ពេជ្រ សោភា បានសរសេរបែបនេះថា៖ 

“នៅឲ្យស្ងៀម ចិត្តត្រូវធ្ងន់ កុំតបត ទោះជាគេជេឬដៀលអ្នកច្រើនយ៉ាងណាក៏ដោយ អ្នកត្រូវចាំថាភាពមិនតបតគឺឈ្នះដោយមិនបាច់ខំ អ្នកកាន់តែស្ងៀម គេកាន់តែឈឺ អ្នកកាន់តែត្រជាក់ គេកាន់តែក្តៅ នៅទីបំផុតគេទេជាអ្នកដុតខ្លួនឯងដោយខ្លួនឯង ព្រោះយើងមិនបានតបត”។

ទោះជាយ៉ាងណាក្តី សម្រាប់សារទាំងនេះ បានបង្ហាញឲ្យឃើញថា អ្នកនាង ពេជ្រ សោភា ចង់ប្រាប់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន ការមិនតបតជាមួយជម្លោះគឺជារឿងល្អបំផុត។

ម៉្យាងវិញទៀត ក្រោយពីបង្ហោះសារបែបនេះហើយ អ្នកគាំទ្របាននាំគ្នាចែករំលែកតៗគ្នាយ៉ាងច្រើន រហូតរាប់ពាន់នាក់ ដែលទាំងនេះពិតជាបង្ហាញថាអ្នកគាំទ្រពិតជាគាំទ្រសម្តីរបស់នាងខ្លាំងមែនទែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
សាររបស់ពេជ្រ សោភា
សាររបស់ពេជ្រ សោភា
ពេជ្រ សោភា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T