នៅក្នុងរឿងកំប្លែង តែងខ្លួនចាស់ៗគ្រប់ពេល តែកុំមើលជីវិតក្រៅឆាកវិញ នាងគ្រត ស្ទាវមិនណយ!

//s6.kh1.co/26/2699404bb25098c2652f74e3eec5cd36a2e2b2e5.jpg
តារា & កម្សាន្ដ

 ៣០-តុលា-២០១៩ ១០ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ធាតុជាតារាកំប្លែង ខុសពីតារាចម្រៀង និងតារាសម្តែងបន្តិច ត្រង់ថា ពួកគេ មិនសូវតែងខ្លួនស្រស់ស្អាត គ្រប់ពេលប៉ុន្មានទេ នៅលើឆាក ឬកម្មវិធីសម្តែងនានា ដោយជួនកាល ពូកគេ តែងខ្លួន ជាមនុស្សចាស់ ឈុតកំប្លុកកំប្លែង គូរមុខបែបតួអង្គផ្សេងៗនិង ស្លៀកសម្លៀកបំពាក់ចម្លែក ប្លែកៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ នៅពេលដែល ពួកគេ លេងខ្លួន ក្នុងជីវិតប្រចាំថ្ងៃ នៅខាងក្រៅសិល្បៈ វាជារឿងគួរឲ្យចាប់អារម្មណ៍ម្យ៉ាងដែរ ព្រោះភាគច្រើន ហ្វេនមិនសូវបានឃើញប៉ុន្មានទេ ភាគច្រើន ឃើញតែមុខមាត់ និងសម្លៀកបំពាក់ប្លែកៗតែប៉ុណ្ណោះ។

ជាក់ស្តែង តារាកំប្លែងល្បីជិត២០ឆ្នាំ នាងគ្រត ក៏ត្រូវបានគេកត់សម្គាល់ផងដែរ នៅក្នុងរឿងកំប្លែង ឬក៏លើឆាក តារារូបនេះ មិនសូវបានស្លៀកពាក់ស្អាតបាតប៉ុន្មានទេ ស្លៀកតែឈុតសារុង បែបជាអ្នកស្រែចម្ការ នៅក្នុងសាច់រឿងតែប៉ុណ្ណោះ ឬជួនកាល ដើរតួជាម្តាយគេក៏មានដែរ។

ប៉ុន្តែនៅក្នុងជីវិតពិត របស់នាងគ្រត គឺខុសស្រឡះទាំងស្រុង ដោយលោកស្រី លេងខ្លួន បែបទាន់សម័យ ជាមួយនឹងឈុតស្អាតៗ ដើម្បីជួយបង្កើនភាពទាក់ទាញ និងមើលឃើញវ័យក្មេង រឹតតែខ្លាំងផងដែរ។

ជាពិសេស នាងគ្រត ក៏តែងជ្រើសរើស សម្លៀកបំពាក់បែបណា ឲ្យសាកសមនឹងខ្លួនរបស់លោកស្រី តែភាគច្រើន លោកស្រី ក៏រើសយកឈុតពណ៌ខ្មៅច្រើនជាង ព្រោះថា ពណ៌ខ្មៅ កាន់តែឃើញរាងស្រឡូន មិនសូវឃើញធាត់ខ្លាំងផងដែរ៕

តោះមើលស្ទីលលេងខ្លួន របស់តារាកំប្លែងប្រចាំប្រទេសកម្ពុជាទាំងអស់គ្នា៖

តារាកំប្លែង នាងគ្រត
តារាកំប្លែង នាងគ្រត
តារាកំប្លែង នាងគ្រត
តារាកំប្លែង នាងគ្រត
តារាកំប្លែង នាងគ្រត
តារាកំប្លែង នាងគ្រត
តារាកំប្លែង នាងគ្រត
តារាកំប្លែង នាងគ្រត
តារាកំប្លែង នាងគ្រត
តារាកំប្លែង នាងគ្រត
តារាកំប្លែង នាងគ្រត
តារាកំប្លែង នាងគ្រត
តារាកំប្លែង នាងគ្រត
តារាកំប្លែង នាងគ្រត
នាងគ្រត តារាកំប្លែង
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T