ហ្វេនកាន់តែទប់អារម្មណ៍លែងជាប់ ពេលដឹងថា Taeyeon ជាអ្នកច្រៀងក្នុងរឿង​«Frozen 2»!

//s4.kh1.co/9a/9ae4c7d540a27399907c161b211d25d59c33735f.jpg
តារា & កម្សាន្ដ

 ៣០-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ គ្រាន់តែខ្សែភាពយន្តល្បីឈ្មោះ «Frozen» ប្រកាសថាខ្លួនកំពុងត្រៀមចេញវគ្គ២ភ្លាម បានធ្វើឲ្យប្រិយមិត្តស្ទើរតែទូទាំងពិភពលោករំភើបចិត្តមិនតិចឡើយ ហើយអ្វីដែលកាន់តែធ្វើឲ្យមហាជនកាន់តែ មានភាពរំជើបរំជួលចិត្តជាងនេះទៅទៀតនោះ គឺសម្រាប់បទចម្រៀងដែលគេបានដាក់បញ្ចូល នៅក្នុងខ្សែភាពយន្តមួយនេះ គឺនឹងត្រូវច្រៀងដោយ កំពូលតារាចម្រៀងស្រី Taeyeon សមាជិកក្រុម Girls Generation

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងថា កាលពីមួយរយៈមុននេះ មានអ្នកគាំទ្រជាច្រើន បានធ្វើការសង្ស័យទៅលើ Taeyeon ថានាងនឹងច្រៀងបទចម្រៀងនៅក្នុងរឿង «Frozen 2» មួយនេះ ជាVersion ភាសាកូរ៉េ ហើយទីបំផុតអ្វីៗដែលគ្រប់គ្នាបានគិត ក៏ក្លាយជាការពិត ពោលគឺនៅពេលនេះ គណនីអ៊ីនស្តារក្រាមផ្លូវការឈ្មោះថា Disney Korea ក៏បានធ្វើការប្រកាសជាផ្លូវការ ថាTaeyeon ពិតជាតារាស្រីដែលត្រូវជ្រើសរើស ឲ្យច្រៀងសម្រាប់ខ្សែភាពយន្តដ៏ល្បីល្បាញមួយនេះ យ៉ាងពិតប្រាកដមែន។

លើសពីនេះ បើតាមដឹង Taeyeon នឹងច្រៀងបទ «Into the Unknow» ជាភាសាកូរ៉េ សម្រាប់រឿងនឹងត្រៀមចេញក្នុងពេលឆាប់ៗខាងមុខនេះ។ មិនតែប៉ុណ្ណោះ នាងក៏បានបង្ហាញពីភាពរំភើបរីករាយនៅលើគណនីអ៊ីនស្តាក្រាមរបស់នាង ជាមួយនឹងរូប Poster ថ្មីដែលបានបញ្ជាក់ពីថ្ងៃបរិច្ឆេទចេញចម្រៀងជាផ្លូវការ គឺនៅក្នុងខែវិច្ឆិកាខាងមុខនេះហើយ៕

Taeyeon នឹងច្រៀងក្នុងរឿង «Frozen 2»
Taeyeon នឹងច្រៀងក្នុងរឿង «Frozen 2»
តារាស្រី Taeyeon
តារាស្រី Taeyeon
តារាស្រី Taeyeon
តារាស្រី Taeyeon
តារាស្រី Taeyeon
តារាស្រី Taeyeon
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T