នារីចម្លែកម្នាក់ ដេកលុងលក់អស់រយៈពេលជិត២ខែមិនខ្ចីក្រោក លុះពេលភ្ញាក់ឡើងលែងចង់ស្គាល់ម្ដាយ

//s5.kh1.co/ab/abd6b52327f68c8ba61e757e1feaa2548b6d9301.jpg
សង្គម

 ៣០-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូឡុំប៊ី៖ នារីវ័យ១៧ឆ្នាំម្នាក់ រស់នៅឯទីប្រជុំជន  Acacías នៃប្រទេសកូឡុំប៊ី តែងតែដេកលុងលក់អស់​រយៈពេលជាច្រើនថ្ងៃ ដោយមិនក្រោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នារីរូបនោះមានឈ្មោះថា Sharik Tovar ទទូលរងនូវជំងឺ Kleine-Levin ចាប់តាំងពីនាងមានអាយុ២ឆ្នាំមកម៉្លេះ។ សម្រាប់ជំងឺដ៏កម្រនេះ គឺកើតមានឡើងចំពោះមនុស្ស៤០នាក់ប៉ុណ្ណោះនៅលើពិភពលោក ដែលធ្វើឲ្យដេកច្រើនលើសលុបជាងមនុស្សធម្មតា ការចងចាំចុះអន់ខ្សោយ និងផ្លាស់ប្ដូរអត្តចរិតទៀតផង។

ប្រភពបានបន្ដថា នៅក្នុងខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ នាង Sharik Tovar បានដេកលុងលក់អស់​រយៈពេលជិត២ខែ ដែលម្ដាយរបស់នាងត្រូវមើលថែ និងចំណាយពេល២ម៉ោងក្នុងការបញ្ចុកអាហារកិនជារៀងរាល់ពេល។

អ្នកស្រី Marleny Tovar បាននិយាយថា៖

«ក្រោយពីកូនស្រីរបស់ខ្ញុំភ្ញាក់ពីការដេកលុងលក់អស់​រយៈពេលជិត២ខែមក នាងបានបាត់បង់ការចងចាំ ដោយសួរមកកាន់ខ្ញុំថា ខ្ញុំជាអ្នកណាទៀតផង។»

ប្រភពបានឲ្យដឹងទៀតថា ក្នុងអំឡុងខែមករា ឆ្នាំ២០១៩កន្លងទៅនេះ នាង Sharik Tovar បានដេកលុងលក់អស់​រយៈពេល២២ថ្ងៃទៀត។ ស្ត្រីជាម្ដាយធ្លាប់បានស្នើសុំជំនួយពីខាងអាជ្ញាធរ ក្នុងការមិនគិតថ្លៃឈ្នួលផ្ទះ ព្រោះតែគាត់គ្មានការងារធ្វើ និងត្រូវនៅផ្ទះដើម្បីមើលថែកូនស្រី។ ប៉ុន្ដែមកទល់បច្ចុប្បន្ននេះ ខាងអាជ្ញាធរមិនទាន់ចាត់វិធានការ និងតែងតែរកលេសដោះសាររហូត។

យ៉ាងណាមិញ ចំពោះជំងឺរបស់នាង Sharik Tovar ខាងវេជ្ជបណ្ឌិតក៏មិនដឹងច្បាស់ទេថា ជំងឺនោះកើតឡើងមកពីអ្វី ចំណែកឯថ្នាំព្យាបាលក៏គ្មានដែរ៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

នាង Sharik Tovar
នាង Sharik Tovar
នាង Sharik Tovar និងម្ដាយ
នាង Sharik Tovar និងម្ដាយ
នាង Sharik Tovar
នាង Sharik Tovar
នាង Sharik Tovar និងម្ដាយ
នាង Sharik Tovar និងម្ដាយ
អ្នកស្រី Marleny Tovar កំពុងកិនអាហារ
អ្នកស្រី Marleny Tovar កំពុងកិនអាហារ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T