ញាក់សាច់! ពេលឃើញ គំរូបន្ទប់ដាក់សម្លៀកបំពាក់របស់ បេនី យ៉ាំង ក្នុងផ្ទះវីឡា៧៣ម៉ឺនដុល្លារ

//s4.kh1.co/61/618f62f8f5e8fe3578ea154d8e373334c1b3e3c1.jpg
តារា & កម្សាន្ដ

 ៣០-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ជាការពិតណាស់ ទោះជា កញ្ញា បេនី យ៉ាំង បាត់មុខពីសិល្បៈ មិនមានការសម្ដែងខ្សែភាពយន្តព្រមទាំង វីដេអូចម្រៀង ដូចពេលមុនក្ដី តែតារាស្រីរូបនេះ នៅតែមានការចាំតាមដានពីសំណាក់ទស្សនិកជនដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស មួយរយៈចុងក្រោយនេះ បេនី យ៉ាំង កំពុងសោយសុខជីវិតដ៏ហ៊ឺហារ ដោយក្ដោបក្ដាប់មុខជំនួញធំៗ ជាច្រើនក្នុងដៃ មានទ្រព្យសម្បត្តិកប់ពពក។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ ទើបតែបង្ហោះរូបភាពជាច្រើនសន្លឹក នៃផ្ទះវីឡាដ៏ធំស្កឹមស្កៃ មានតម្លៃរហូតដល់ទៅ ៧៣ម៉ឺនដុល្លារឯណោះ។

ម៉្យាងទៀត ​ ផ្ទះវីឡាថ្មីនោះ ពិតជាសាកសមនឹងតម្លៃណាស់ ព្រោះថាមើលទៅ មានភាពប្រណីត និងធំទូលាយតែម្ដង។ អ្វីដែលរឹតតែភ្ញាក់ផ្អើល ជាងនេះទៅទៀតនោះគឺ បេនី យ៉ាំង ក៏បានទម្លាយ នូវគំរូ បន្ទប់ដាក់សម្លៀកបំពាក់ កាបូបនិងស្បែកជើងប្រេនៗ ថែមទាំងទាំងមានការដេគ័រ យ៉ាងប្លែកភ្នែក។

ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងលួចមានចិត្តច្រណែនប្រាថ្នាចង់បានបន្ទប់ផ្ទាល់ខ្លួនដូច បេនី យ៉ាំងដែរ៕

រូបភាព៖ Epic Design

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

បេនី យ៉ាំង
បេនី យ៉ាំង
ផ្ទះវីឡាដ៏ស្កឹមស្កៃរបស់ បេនី យ៉ាំង
ផ្ទះវីឡាដ៏ស្កឹមស្កៃរបស់ បេនី យ៉ាំង
ផ្ទះវីឡាដ៏ស្កឹមស្កៃរបស់ បេនី យ៉ាំង
ផ្ទះវីឡាដ៏ស្កឹមស្កៃរបស់ បេនី យ៉ាំង
បន្ទប់សម្លៀកបំពាក់របស់ បេនី យ៉ាំង
បន្ទប់សម្លៀកបំពាក់របស់ បេនី យ៉ាំង
បន្ទប់សម្លៀកបំពាក់របស់ បេនី យ៉ាំង
បន្ទប់សម្លៀកបំពាក់របស់ បេនី យ៉ាំង
បន្ទប់របស់ បេនី យ៉ាំង
បន្ទប់របស់ បេនី យ៉ាំង
បន្ទប់សម្លៀកបំពាក់របស់ បេនី យ៉ាំង
បន្ទប់សម្លៀកបំពាក់របស់ បេនី យ៉ាំង
បន្ទប់សម្លៀកបំពាក់របស់ បេនី យ៉ាំង
បន្ទប់សម្លៀកបំពាក់របស់ បេនី យ៉ាំង
បេនី យ៉ាំង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T