ឲ្យតែឈាមឡើងខ្ពស់ ដឹងតែមានជំងឺលើសឈាមមែនទេ?

//s5.kh1.co/d5/d5ec9c333e69516a5193d78c1cd1296338bf9d92.jpg
នារី

 ៣០-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ជំងឺលើសសម្ពាធឈាម ឬ​យើង​តែង​ចំណាំ​ហៅ​ថា លើស​ឈាម ជា​ជំងឺ​រ៉ាំរ៉ៃ កើត​ឡើងពេល​សម្ពាធ​​ឈាម​ឡើង​ខ្ពស់​រហូត ដោយ​មិន​ទាក់​ទង​ជាមួយ​អាហារ​យើង​ញ៉ាំ ឬ​សកម្មភាព​យើង​បាន​ធ្វើ​នោះ​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះ​មូលហេតុ​ដែល​នាំ​កើត​ជំងឺ​លើស​ឈាម មាន ជក់បារី លើសជាតិខ្លាញ់ ផឹកស្រា​ច្រើន លើសគីឡូ ញ៉ាំប្រៃ កត្តាអាយុ ឬ​មាន​ជំងឺ ដូចជា ទឹកនោមផ្អែម មាន​បញ្ហា​តម្រង​នោម សរសៃ​ឈាម​បេះដូង សុទ្ធ​តែ​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​លើស​ឈាម។

ចំពោះ​ករណី​ដែល​យើង​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុស​ធម្មតា ដោយសារ​តែ​អារម្មណ៍​ត្រេក​អរ ភិតភ័យ ការ​ធ្វើ​សកម្មភាព​រាងកាយ​ផ្សេងៗ (រត់ ជិះកង់ ឡើង​ជណ្តើរ…) គេង​មិន​គ្រប់​គ្រាន់ ឬ​ផឹក​កាហ្វេ មិន​ចាត់​ចូល​ជា​អ្នក​មាន​ជំងឺ​លើស​ឈាម​នោះ​ទេ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​ជំងឺ​ទូទៅ នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី (Singapore Medical Center) កាល​ព្រឹក​មិញ​នេះ លើ​ប្រធាន​បទ “ជំងឺលើសឈាម”។

នៅ​កិច្ច​ពិភាក្សា​នោះ​ដែរ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺទូទៅ មាន វាសនា ក៏បាន​បញ្ជាក់​ថា កម្រិតសម្ពាធឈាមល្អ ស្ថិតនៅចន្លោះ  ១២០/៨០ មិល្លីម៉ែត្របារត។ ក្នុង​ករណី​កើន​ដល់ ១៤០/៩០ មិល្លីម៉ែត្រ​បារត មាន​ន័យថា​ឡើង​សម្ពាធ​ឈាម​ហើយ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​តាមដាន​ពី​សម្ពាធ​ឈាម។

វេជ្ជបណ្ឌិត មាស វាសនា ឯកទេសជំងឺទូទៅបង្ហាញការវាស់សម្ពាធឈាម
វេជ្ជបណ្ឌិត មាស វាសនា ឯកទេសជំងឺទូទៅបង្ហាញការវាស់សម្ពាធឈាម

ការ​តាម​ដាន​សម្ពាធ​ឈាម​តែ ១ ដង មិន​អាច​បញ្ជាក់​ថា យើង​មាន​ជំងឺ​លើស​ឈាម​ ឬ​អត់​នោះ​ទេ ក្នុង​ករណី​ដែល​លទ្ធផល​បញ្ជាក់​ថា សម្ពាធ​ឈាម​យើង​​នៅ​តែ​កើន​ឡើង​​ខ្ពស់​ដដែល នោះ​មាន​ន័យថា យើង​មាន​ជំងឺ​លើស​ឈាម​ហើយ។

ដើ​ម្បី​​បាន​​លទ្ធផល​​ជាក់​​ច្បាស់ មុន​​នឹង​​ពិនិត្យ​​សម្ពាធ​​ឈាម គ្រូពេទ្យ​ណែនាំ​ឲ្យ​យើង​គេង​ឲ្យបាន​គ្រប់​គ្រាន់ មិន​ត្រូវ​ផឹក​កាហ្វេ ឬ​ធ្វើ​សកម្មភាព​រាងកាយ​នានាៗ និង​​ចេះ​​បន្ធូរ​​អារម្មណ៍តានតឹង៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T