បន្ទាយមានជ័យ ៖ លោកគ្រូនៅសាលា បឋមសិក្សា ភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក  ខេត្ដបន្ទាយមានជ័យ បានបង្ខំចិត្ដដកកាំភ្លើង បាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីដឹងថា អតីតសង្សាររបស់ខ្លួនដែល ធ្លាប់សាងអនុស្សាវរីយ៍ជាមួយគ្នា អស់រយៈ ពេល ២ឆ្នាំកន្លងមកនេះ ទៅរៀបការជា មួយបុរសផ្សេងទៀត ដែលត្រូវគេដឹងថា ជាគ្រូបង្រៀន នៅអនុវិទ្យាល័យ ។

ការបាញ់ប្រហារ សម្លាប់ខ្លួនឯងដោយ កាំភ្លើងខ្លីម៉ាក កា ៥៩ បានកើតឡើងកាល ពីវេលាម៉ោង ១១ និង១៥នាទីព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១២ ស្ថិតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ដែលជាទីលំនៅរបស់ ជនរងគ្រោះតែម្ដង ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបាន ឱ្យដឹងថា លោក ភ្លិញ ពា អាយុ ២៧ឆ្នាំ មុខ របរជាគ្រូបង្រៀន នៅសាលាបឋមសិក្សា ក្នុងភូមិពន្លៃ បានស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ដែលការស្លាប់នេះត្រូវបានមិត្ដ ភ័ក្ដិ និងសាច់ញាតិប្រាប់ថា ដោយសារតែ អតីតគូស្នេហ៍របស់គេឈ្មោះ លិញ ហាក់លី អាយុ ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា មុខ របរជាកសិករ បានទៅរៀបការជាមួយ បុរសផ្សេងទៀត ដែលត្រូវគេដឹងថា ជាគ្រូ បង្រៀននៅអនុវិទ្យាល័យ តាវង ។

សេចក្ដីរាយការណ៍ ពីសាច់ញាតិជនរង គ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១ កន្លងទៅ នាង លិញ ហាក់លី បានរៀបការជាមួយលោក សិញ សាលឹក អាយុ ២៧ឆ្នាំ ។ បន្ទាប់ពីដឹងថា អតីត សង្សាររបស់ខ្លួន ដែលធ្លាប់ស្រឡាញ់គ្នា និង សាងអនុស្សាវរីយ៍ជាមួយគ្នា អស់រយៈ ពេល ២ឆ្នាំកន្លងទៅនេះ បានរៀបការពេញ ច្បាប់នោះ ក៏ជនរងគ្រោះលែងគិតគូរអ្វីទាំង អស់ ក៏ធ្វើសកម្មភាពបាញ់សម្លាប់ខ្លួនឯងតែ ម្ដង ។ សាច់ញាតិជនរងគ្រោះបានបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះបានសុំ លុយម្ដាយរបស់ខ្លួន ចំនួន ២ម៉ឺនបាត ស្មើ នឹងជាង ២លានរៀល ដោយថា ទៅរកការ ងារធ្វើនៅក្រៅស្រុក ប៉ុន្ដែ មិនទាន់បាន ប៉ុន្មានថ្ងៃផង ជនរងគ្រោះបានត្រឡប់មក ផ្ទះវិញ ក៏ធ្វើអត្ដឃាតខ្លួនឯងយ៉ាងដូច្នេះ ទៅ ។

ប្រភពព័ត៌មានមួយបានឱ្យដឹងថា ទំនង ជាជនរងគ្រោះ សុំលុយម្ដាយទៅលួចទិញ កាំភ្លើងខុសច្បាប់ ហើយមកធ្វើសកម្មភាព នេះទៅ ។ ក្រោយកើតហេតុ សពជនរង គ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី ទាំងក្ដីអាឡោះអាឡៃ ដោយមិននឹកស្មានថា ជនរងគ្រោះដែលជា គ្រូបង្រៀនរូបនេះ គិតខ្លីយ៉ាងនេះសោះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]