មិនដឹងភ័យយ៉ាងណាទេ! ស្ត្រីម្នាក់កំពុងដើរសុខៗ ស្រាប់តែទ្វារបិទស្វ័យប្រវត្តិពីលើគាត់ បណ្ដាលឲ្យជាប់ខ្លួនក្នុងយានដ្ឋាន (មានវីដេអូ)

//s5.kh1.co/ad/adafe8a2fa729bf75609347d383ce5751fa746ed.jpg
សង្គម

 ៣០-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ប្រេស៊ីល៖ ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានសម្ដែងនូវការអស់សំណើចយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះ នូវសកម្មភាពស្ត្រីម្នាក់កំពុងដើរសុខៗ ស្រាប់តែទ្វារបិទស្វ័យប្រវត្តិពីលើគាត់ បណ្ដាលឲ្យជាប់ខ្លួនក្នុងយានដ្ឋាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា វីដេអូឃ្លីបនោះត្រូវបានថតពីកាមេរ៉ាសុវត្ថិភាពនៅយានដ្ឋានមួយកន្លែង ក្នុងទីក្រុង Goiânia ប្រទេសប្រេស៊ីល ដែលត្រូវគេយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គមដោយដាក់ចំណងជើងថា “សង្ឃឹមថាបុរសនោះនឹងត្រលប់មកវិញឆាប់ៗ”

យោងតាមវីដេអូឃ្លីបខ្លីមួយបានបង្ហាញឲ្យឃើញថា បុរសម្នាក់បានជិះម៉ូតូចេញពីយានដ្ឋានរបស់ខ្លួន បម្រុងនឹងឆ្លងផ្លូវ។ ពេលនោះ មានស្ត្រីម្នាក់កំពុងដើរឆ្លងកាត់ពីមុខយានដ្ឋាន ស្រាប់តែទ្វារបានបិទដោយស្វ័យប្រវត្តិពីលើគាត់ បណ្ដាលឲ្យគាត់ជាប់នៅក្នុងទីនោះ។ ដោយមិនបានចាប់អារម្មណ៍អ្វីទាំងអស់ បុរសនោះក៏បានជិះម៉ូតូចាកចេញបាត់ទៅ។ ស្ត្រីនោះបានព្យាយាមគោះទ្វារស្រែកហៅឲ្យគេជួយដែរ ប៉ុន្ដែមិនបានផលអ្វីនោះទេ។

នាង Thais Oliveira ជាកូនស្រីរបស់ស្ត្រីនោះបានឲ្យដឹងថា ម្ដាយរបស់នាងបានជាប់នៅក្នុងយានដ្ឋានប្រមាណជិត១ម៉ោង ទើបមានអ្នកបោសជូតសម្អាតម្នាក់បានមកដល់ និងជួយបើកទ្វារឲ្យម្ដាយរបស់នាងចេញពីទីនោះ។

ទន្ទឹមនឹងនេះ ក៏មានមហាជន អ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិថា៖

«បុរសនោះគួរតែឈរពិនិត្យមើលទ្វារបិទជាមុនសិន មុននឹងចេញពីយានដ្ឋាន។»

«នេះជាលទ្ធផលដែលដើរយឺតតាមដងផ្លូវ។»

«អ្នកទាំងអស់គ្នា គួរតែចៀសវាងការដើរក្រោមទ្វារយានដ្ឋាន បន្ទាប់ពីទស្សនាវីដេអូនោះហើយ៕»

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T