មើលរឿងបែបរំភើបច្រើន ឆាប់ចាស់មុនអាយុ ដោយសារបញ្ហានេះ...!

//s4.kh1.co/05/05c6c642e366ee7fff4c46799b829b72d6c40848.jpg
នារី

 ៣០-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ស៊ុយអែត អ្នក​ជំនាញ​ផ្នែក​ថែ​រក្សា​សម្ផស្ស​ ដ៏​ល្បី​នៅ​អឺរ៉ុប បាន​​លើក​ឡើង​ថា ការ​ចូល​ចិត្ត​មើល​រឿង ឬ​ខ្សែភាពយន្ត​​បែប​រំភើប ដូច​ជា​​រឿង​កំប្លែង រឿង​​រន្ធត់ រឿង​ខ្មោច ជា​ដើម នឹង​ធ្វើ​ឲ្យ​ ស្បែក​វិវឌ្ឍ​រក​ភាព​ចាស់​​ជ្រីវ​ជ្រួញ​មុន​អាយុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី ក្រុម​ការងារ​លោក​​វេជ្ជបណ្ឌិត Harry Singh ជា​អ្នក​ជំនាញ​​ឯកទេស​ផ្នែក​រក្សា​សម្ផស្ស​ ខាងលើ បាន​​ធ្វើ​នូវ​ការ​ស្រាវជ្រាវ​​តាម​ដាន ទៅ​លើ​​មនុស្ស​ប្រមាណ ២០០០នាក់ ដែល​ជា​អ្នក​​មាន​ចំណូល​ចិត្ត​លើ ការ​ទស្សនា​ភាព​យន្ត​​បែប​រំភើប​ក្នុង​រយៈ​​ពេល​៥​ឆ្នាំ។

លទ្ធផល​នៃ​ការ​តាម​ដាន​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ទស្សនា រឿង​បែប​ផ្ទុះ​សំណើច ក្នុង​​ខ្សែ​ភាព​យន្ត​១​រឿង​ៗចប់​ អ្នក​ទស្សនា អាច​ញញឹម​ ឬ​សើច ជា​មធ្យម​១១៥​ដង ដែល​នេះ​អាច​ធ្វើ​ឲ្យ​ស្បែក​ត្រង់​ចំណុច​ កន្ទុយ​ភ្នែក និង​ត្រង់​បបូរ​មាត់ មាន​សភាព​ជ្រីវ​ជ្រួញ​ដល់​ទៅ ៤០​​ភាគ​រយ។ ដោយ​ឡែក សម្រាប់​រឿង​បែប​រន្ធត់ គឺ​ធ្វើ​ឲ្យ​​ស្បែក​មុខ​ជ្រីវ​ជ្រួញ ដល់​ទៅ ពី​២០-៥០​ដង ឬ​៥០​ភាគ​រយ​ឯណោះ នេះ​ក៏​ព្រោះ​តែ​ បម្រែ​បម្រួល​ទឹក​មុខ អ្នក​ទស្សនា​ ទៅ​តាម​អារម្មណ៍​រំភើប នៃ​សាច់​រឿង។

ដោយ​ឃើញ​ពី​លទ្ធផល​នេះ លោក​វេជ្ជបណ្ឌិត បាន​ណែ​នាំ​ជា​ដំណឹង ពិសេស​អ្នក​ ចូល​ចិត្ត​ថែ​រក្សា​សម្ផស្ស​ស្អាត គប្បី​កុំ​ គួរ​ចំណាយ​​មើល​ ខ្សែ​ភាព​យន្ត​ទាំង​នោះ​ច្រើន​ ដើម្បី​​​កុំ​​ឲ្យ​ស្បែក​វិវឌ្ឍ​រក​ភាព​ចាស់​លឿន៕

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T