ពិតជាអស្ចារ្យ និងគួរឲ្យសរសើរ សាលាអន្តរជាតិ ចុងអ៊ីង ឈ្នះជ័យលាភីធំៗចំនួន៣ ក្នុងកម្មវិធីសហគ្រិនកម្ពុជាឆ្នើម២០១៩!

//s5.kh1.co/4f/4ff2b0b745215008037920748ea2f06a5dd1bf97.jpg
សង្គម

 ៣០-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃសៅរ៍ ទី២៦ ខែតុលា ពានរង្វាន់នៃការប្រកួតប្រជែងសហគ្រិនឆ្នើមឆ្នាំ ២០១៩ លក្ខណៈទ្រង់ទ្រាយធំ​ ដែលមានសហគ្រិនចូលរួមចំនួនជាង១០០០នាក់ ត្រូវបានប្រគល់ជូនសហគ្រិនឆ្នើមជាង១០០នាក់ ដែលក្នុងនោះ សាលាអន្តរជាតិ ចុងអ៊ីង ដែលមានលោក សេង វណ្ណារិទ្ធ ជាអគ្គនាយក បានទទួលជ័យលាភីរហូតដល់ទៅ ៣ ក្នុងចំណោមជ័យលាភីចំនូន៥ គឺ (១) ជ័យលាភីមេដាយសហគ្រិនឆ្នើម (២) ជ័យលាភីសហគ្រិនឆ្នើម និង(៣) ជ័យលាភីគណនេយ្យឆ្នើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ និង លោក សេង វណ្ណារិទ្ធ ជាអគ្គនាយក សាលាអន្តរជាតិ ចុងអ៊ីង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ និង លោក សេង វណ្ណារិទ្ធ ជាអគ្គនាយក សាលាអន្តរជាតិ ចុងអ៊ីង
លោក សេង វណ្ណារិទ្ធ ជាអគ្គនាយក សាលាអន្តរជាតិ ចុងអ៊ីង
លោក សេង វណ្ណារិទ្ធ ជាអគ្គនាយក សាលាអន្តរជាតិ ចុងអ៊ីង

កម្មវីធីនេះបានប្រព្រឹត្តឡើងក្នុងឱកាស រាត្រីស្រមោលសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ ដែលរៀបចំឡើងដោយ CEO Master Club និង វិទ្យាស្ថានស៊ីអ៊ីអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោកអោម សេងបូរ៉ា ស្ថាបនិក CEO Master Club អន្តរជាតិ លោកស្រី Kerren Robinson អគ្គនាយិកា CEO Master Club អន្តរជាតិ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក គណៈកម្មការមូលបត្រកម្ពុជា ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិកា ក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

សាលាអន្តរជាតិ ចុងអ៊ីង ឈ្នះជ័យលាភីធំៗចំនួន៣
សាលាអន្តរជាតិ ចុងអ៊ីង ឈ្នះជ័យលាភីធំៗចំនួន៣

សូមបញ្ជាក់ផងដែរថា សាលាអន្តរជាតិ ចុងអ៊ីង ដែលមានបង្រៀន៣ភាសា ចិន អង់គ្លេស និងខ្មែរ ទើបតែត្រូវបានបង្កើតឡើង ក្នុងរយៈពេលត្រឹមតែ១ឆ្នាំជាងតែប៉ុណ្ណោះ ហើយមកដល់ពេលបច្ចុប្បន្ន សាលាបានពង្រីកវិសាលភាពរបស់ខ្លួនរហូតដល់៣សាខា គឺ សាខា បឹងឈូកពោធិ៍ចិនតុង សាខា អ៊ីអន២ និង សាខាក្រុងតាខ្មៅ។ តាមរយៈជោគជ័យលើកនេះ បានបង្ហាញដល់លោក លោកស្រី ដែលជាមាតាបិតា ឲ្យបានឃើញថា សាលាបានកំពុងនឹងរីកចម្រើនខ្លាំងទាំងផ្នែកសេវាកម្ម និងគុណភាពអប់រំ ព្រោះសមិទ្ធផលទាំង២នេះ គឺចេញមកពី ការដឹកនាំដែលមានស្តង់ដារ និង ធនធានមនុស្សខ្លាំងពូកែ។

សាលាអន្តរជាតិ ចុងអ៊ីង ឈ្នះជ័យលាភីធំៗចំនួន៣
សាលាអន្តរជាតិ ចុងអ៊ីង ឈ្នះជ័យលាភីធំៗចំនួន៣

ទោះបីទទួលបានជ័យជម្នះធំលើកនេះក៏ដោយ គណៈគ្រប់គ្រងសាលាអន្តរជាតិ ចុង អ៊ីង សន្យានិងបេ្តជ្ញាថា នៅតែបន្តខិតខំអភិវឌ្ឍខ្លួនដើម្បីធ្វើជាស្ថាប័នអប់រំជាទីទុកចិត្ត និងកក់ក្តៅបំផុតសម្រាប់អាណាព្យាបាល និងចូលរួមកសាងអភិវឌ្ឍន៍ជាតិ តាមរយៈការសម្រេចនូវចក្ខុវិស័យ «កសាងអនាគតអ្នកដឹកនាំសម្រាប់ពិភពលោក»៕

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T