នារីម្នាក់ស្លន់ស្លោរ ព្រោះមិនដឹងបញ្ឈប់សាំងហូរដោយវិធីណា ក្រោយពីចាក់សាំងដោយខ្លួនឯង (មានវីដេអូ)

//s4.kh1.co/3e/3e10e9eb1fd98b4ca81c91ae4465d87ea70a2642.jpg
សង្គម

 ២៩-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានសម្ដែងនូវការអស់សំណើចយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះ នូវសកម្មភាពនារីម្នាក់ស្លន់ស្លោរ ព្រោះមិនដឹងបញ្ឈប់សាំងហូរដោយវិធីណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា វីដេអូឃ្លីបនេះត្រូវបានថតនៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងនៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដែលត្រូវគេយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមវីដេអូឃ្លីបខ្លីមួយបានបង្ហាញឲ្យឃើញថា នារីម្នាក់កំពុងឈរភ័យស្លន់ស្លោរ ខំស្រែកហៅឲ្យគេជួយ ព្រោះតែមិនដឹងបញ្ឈប់សាំងហូរដោយវិធីណា ក្រោយពីចាក់សាំងដោយខ្លួនឯង។

បើទោះបីជាយ៉ាងណាក្ដី ជុំវិញនឹងរឿងរ៉ាវខាងលើនេះ គេមិនច្បាស់ទេថា នាងនឹងត្រូវបានគេចូលទៅជួយ ឬយ៉ាងណានោះទេ។

ប្រភពបានបន្ដថា សម្រាប់អ្នកដែលជួបជាមួយបញ្ហាខាងលើនេះ គួរតែចុចនូវប៊ូតុងក្រហមដែលមាននៅលើទូរប្រេងឥន្ធនៈ ដើម្បីបញ្ឈប់សាំងហូរ ឬមានអាសន្នបន្ទាន់ផ្សេងៗជាដើម។

ទន្ទឹមនឹងនេះ ក៏មានមហាជន អ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិបែបលេងសើចថា៖

«បុរសដែលកំពុងកាន់ទូរស័ព្ទថតវីដេអូ គួរតែយកធុងទឹកមួយទៅដាក់ប្រេងសាំងទុកសម្រាប់ចាក់រថយន្ដរបស់ខ្លួន។»

«មិនដឹងជាអស់លុយថ្លៃប្រេងសាំងប៉ុន្មានទេ។ »

«ប្រសិនបើខ្ញុំនៅទីនោះ ខ្ញុំនឹងប្រាប់នាងឲ្យបើករថយន្ដរបស់នាងទៅមុខ ទុកឲ្យខ្ញុំចាក់ប្រេងសាំងចូលទៅក្នុងរថយន្ដខ្ញុំម្ដង៕» 

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ប៊ូតុងក្រហមពេលមានអាសន្ន
ប៊ូតុងក្រហមពេលមានអាសន្ន
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T