ក្ដៅ!! តា Perez ចង់ដាក់កីឡាករជួរមុខរបស់ខ្លួន៣រូបក្នុងកិច្ចព្រមព្រៀងប្ដូរយក Mbappe ពី PSG

//s4.kh1.co/ff/ff185261f05b38a95d36a6cfef00a0c67bb6eedc.jpg
កីទ្បា

 ២៩-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ តាមរយៈប្រភពព័ត៌មានក្នុងប្រទេសអេស្ប៉ាញមួយបានចុះផ្សាយថាប្រធានក្លិប ​Real Madrid លោក​ Florentino Perez ត្រៀមដាក់កីឡាករសំខាន់៣រូបរួមមានកីឡាករ Karim Benzema, Luka Modric និង Vinicius Junior ក្នុងកិច្ចព្រមព្រៀងដើម្បីប្ដូរយកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងរបស់ក្លិប Paris Saint-Germain កីឡាករ Kylian Mbappe

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Karim Benzema, Luka Modric និង Vinicius Junior
កីឡាករ Karim Benzema, Luka Modric និង Vinicius Junior

ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះជាកីឡាករដ៏លេចធ្លោ១រូបក្នុងតំបន់អឺរ៉ុបនាពេលបច្ចុប្បន្ននេះ​ ដោយក្នុងរដូវកាលថ្មីនេះរូបគេនៅតែបង្ហាញទម្រង់លេងបានយ៉ាងល្អ ដោយបង្ហាញខ្លួនបានចំនួន៩ប្រកួតស៊ុតបញ្ចូលទីបាន៨គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៤ដង។

យោងតាមកាសែត Don Balon បានអោយដឹងថាប្រធានក្លិប Real Madrid លោក Florentino Perez បានព្យាយាមបញ្ចុះបញ្ចូលអោយក្លិប PSG អនុញ្ញាតអោយខ្សែប្រយុទ្ធរូបនេះចាកចេញ ដោយលោក Perez បានដាក់បញ្ចូលកីឡាករសំខាន់ៗ៣រូបរបស់​ Real Madrid រួមមានដូចជាកីឡាករ Karim Benzema, Luka Modric និង Vinicius Junior ជាផ្នែកនៃកិច្ចព្រមព្រៀងនេះ។

  កីឡាករ Kylian Mbappe
  កីឡាករ Kylian Mbappe

តាមរយៈប្រភពដដែលបានអោយដឹងថាខ្សែប្រយុទ្ធវ័យក្មេងរូបនេះមិនមែនមានតែក្លិប Real Madrid នោះទេដែលចាប់អារម្មណ៍ចង់បានរូបគេ នៅមានក្លិបធំៗជាច្រើនទៀតនៅអឺរ៉ុបរួមមានក្លិប Manchester City និង Manchester United ដែលប្រជែងយកកីឡាកររូបនេះ។

យោងតាមគេហទំព័រ transfermarkt បានអោយដឹងថាខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បច្ចុប្បន្នមានតម្លៃខ្លួនប្រមាណ ២០០លានអឺរ៉ូ (ឬប្រហែល២២២លានដុល្លារអាមេរិក)។

  កីឡាករ Kylian Mbappe
  កីឡាករ Kylian Mbappe

គួរបញ្ជាក់ផងដែរថាកីឡាករ Kylian Mbappe បានចេកចេញពីក្លិប Monaco មកចូលរួមជាមួយនឹងក្លិប Paris Saint-Germain ក្នុងតម្លៃ ១៣៥លានអឺរ៉ូ (ឬប្រហែល ១៤៩លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន ៩៦ប្រកួតស៊ុតបញ្ចូលទីបាន ៦៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន៣៦ដង៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T