ដើម្បីបានលុយដោះបំណុលរបស់ខ្លួន ឪពុកទុកកូនប្រុសចោលឲ្យសុំទានកណ្ដាលភ្លៀងតែម្នាក់ឯង

//s6.kh1.co/25/25de752ad00cfb578544a83db1e326503896253d.jpg
សង្គម

 ២៩-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ ថ្មីៗនេះ បុរសម្នាក់នៅឯប្រទេសម៉ាឡេស៊ី រងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជននៅលើបណ្ដាញសង្គម ក្រោយពីគាត់បានទុកកូនប្រុសចោលឲ្យសុំទានកណ្ដាលភ្លៀងតែម្នាក់ឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមគណនីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Awie Bkhori Abdul Halim បានបង្ហោះរូបភាពចំនួនពីរសន្លឹក បង្ហាញឲ្យឃើញ ក្មេងប្រុសកំពុងអង្គុយលើរទេះរុញកណ្ដាលភ្លៀងតែម្នាក់ឯងយ៉ាងសង្វេគ ដោយមានប្រអប់ជ័រមួយទុកសម្រាប់សុំប្រាក់ពីអ្នកដំណើរឆ្លងកាត់។

ក្រោយពីការបង្ហោះរូបភាពនោះរួចមក មានម្ចាស់ហាងលក់អីវ៉ាន់ម្នាក់បានអះអាងថាខ្លួនស្គាល់ឪពុករបស់ក្មេងប្រុសនោះ ដោយនិយាយថា៖

«ទង្វើនេះមិនមែនជាលើកទីមួយទេ។ បុរសជាឪពុកបានជំពាក់បំណុលគេ ដោយត្រូវបង់ប្រាក់ក្នុងមួយថ្ងៃចំនួន៣៨រីងហ្គីត (ប្រមាណ៩ដុល្លារអាមេរិក)។»

ប្រភពបានបន្ដថា នៅថ្ងៃទី២៨ ខែតុលាកន្លងទៅនេះ បុរសជាឪពុកបានចូលខ្លួនសារភាពពីទង្វើ និងព្រមប្រគល់ខ្លួនទៅឲ្យប៉ូលិស។

បុរសជាឪពុកបានឲ្យដឹងថា នៅយប់ថ្ងៃនោះ គាត់បានឲ្យកូនប្រុសពីរនាក់សុំប្រាក់តាមដងផ្លូវពិតមែន។ ប៉ុន្ដែពេលនោះ កូនប្រុសម្នាក់បានយំ គាត់ក៏នាំចូលទៅក្នុងឡានវិញ ដោយទុកកូនប្រុសម្នាក់ទៀតនៅម្នាក់ឯង។ លុះពេលដែលគាត់ត្រលប់មកវិញ រូបភាពនៃកូនប្រុសអង្គុយសុំប្រាក់កណ្ដាលភ្លៀង ត្រូវបានគេថតបាត់ទៅហើយ។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះ គេក៏មិនទាន់ដឹងច្បាស់ដែរថា ប៉ូលិសនឹងចាត់វិធានការយ៉ាងណាចំពោះបុរសជាឪពុក។ ប៉ុន្ដែបើតាមច្បាប់ Maylasia’s Child Act ប្រសិនបើបុគ្គលណាកេងប្រវ័ញ្ចពលកម្មកុមារក្នុងការសុំទាន នោះនឹងត្រូវពិន័យជាប្រាក់ចំនួន២០,០០០រីងហ្គីត (ប្រមាណ៤,៧៨២ដុល្លារអាមេរិក) និងជាប់ពន្ធនាគារហូតដល់៥ឆ្នាំទៀតផង៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

ក្មេងប្រុសកំពុងសុំប្រាក់
ក្មេងប្រុសកំពុងសុំប្រាក់
ក្មេងប្រុសកំពុងសុំប្រាក់
ក្មេងប្រុសកំពុងសុំប្រាក់
បុរសជាឪពុក
បុរសជាឪពុក
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T