ស្ត្រីវ័យ៦៧ឆ្នាំម្នាក់ ក្លាយជាម្ដាយចំណាស់ជាងគេនៅក្នុងប្រទេសចិន ក្រោយពីសម្រាលបានកូនស្រី

//s4.kh1.co/34/34d467dc3b55992fe6f5fae60057cbc1c237372b.jpg
សង្គម

 ២៩-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ថ្មីៗកន្លងទៅនេះ ស្ត្រីចំណាស់ដែលមានវ័យ៦៧ឆ្នាំម្នាក់ បានក្លាយទៅជាម្តាយចំណាស់ជាងគេបំផុតនៅក្នុងប្រទេសចិន ក្រោយពីសម្រាលបានកូនស្រីម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឲ្យដឹងថា ស្ត្រីរូបនោះមាននាមត្រកូល Tian អាយុ៦៧ឆ្នាំ ហើយប្ដីរបស់គាត់មាននាមត្រកូល Huang អាយុ៦៨ឆ្នាំ រស់នៅក្នុងខេត្ត Shandong ប្រទេសចិន។ អ្នកស្រី Tian និងស្វាមីមានកូនប្រុសចំនួន២នាក់ និងថ្មីៗនេះ ទើបតែសម្រាលបានកូនស្រីពៅម្នាក់ទៀត នៅក្នុងមន្ទីរពេទ្យ Zaozhuang Maternity and Child Health។ កូនប្រុសច្បងគឺកើតនៅក្នុងឆ្នាំ១៩៧៧ និងកូនប្រុសម្នាក់ទៀតកើតក្នុងឆ្នាំ២០០១។

លោក Huang បាននិយាយថា៖

«ដំបូងឡើយ ពួកខ្ញុំទាំងពីរមិនមានបំណងចង់បានកូនទៀតទេ។ កូនស្រីម្នាក់នេះ ប្រាកដជាព្រះប្រទានមកពីលើឋានសួគ៌។»

ប្រភពបានបន្ដថា អ្នកស្រី Tian បានពពោះកូនស្រីអស់រយៈ​ពេល៣៦សប្ដាហ៍។ លុះនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ វេជ្ជបណ្ឌិតបានសម្រេចសម្រាលដោយការវះកាត់។ ទារិកានោះមានទម្ងន់ចំនួន ២.៦គីឡូក្រាម និងត្រូវបានឪពុកម្ដាយដាក់ឈ្មោះឲ្យថា Tianci

យ៉ាងណាមិញ ក្រោយពីសម្រាលកូនរួចមក អ្នកស្រី Tian រួមទាំងកូនស្រីមានសុខភាពល្អដូចគ្នា និងត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យមួយរយៈ ហើយអ្នកស្រីក៏បានជាប់ឈ្មោះក្លាយទៅជាម្តាយចំណាស់បំផុតក្នុងប្រទេសចិនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី Tian
អ្នកស្រី Tian
អ្នកស្រី Tian
អ្នកស្រី Tian
ទិដ្ឋភាពក្នុងមន្ទីរពេទ្យ
ទិដ្ឋភាពក្នុងមន្ទីរពេទ្យ
អ្នកស្រី Tian និងស្វាមី
អ្នកស្រី Tian និងស្វាមី
លោក Huang
លោក Huang
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · ១៤ នាទីមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T