នៅចាំតារាជើងចាស់ចិន ទាំងពីរនាក់នេះទេ? អាយុ៥៦ឆ្នាំដូចគ្នាមែន តែ កុំកុំ នៅក្មេងជាង Jet Li ដាច់

//s4.kh1.co/f0/f0825069d1cc074539361a42f5a2516ee760a6de.jpg
តារា & កម្សាន្ដ

 ២៩-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ចិន៖ ប្រិយមិត្តដែលជាអ្នកតាមដានខ្សែភាពយន្តចិន ច្បាស់ជានៅចាំនូវតារាសម្តែងជើងចាស់ លោក Donnie Yen ហៅ កុំកុំ និងលោក Jet Li ដែលប្រិយមិត្តមួយចំនួន ហៅលោកថា វ៉ាង ហ្វីហុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ ថ្មីៗនេះ នៅលើបណ្តាញសង្គមប្រទេសចិន បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញការបង្ហោះរូបភាពរបស់តារាសម្តែងជើងចាស់ទាំងពីរជាច្រើនសន្លឹកប្រៀបធៀបវ័យគ្នា ដោយពួកគេបាននិយយាថា ថ្វីត្បិតតែតារាសម្តែងទាំងពីរឆ្នាំនេះ មានអាយុ ៥៦ ឆ្នាំដូចគ្នាក្តី ក៏ប៉ុន្តែបើនិយាយពីសម្រស់វិញគឺលោក Donnie Yen ហៅ កុំកុំ វិញគឺក្មេងជាង និងស្អាតជាងលោក Jet Li ដាច់តែម្តង។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្រជាច្រើនបាននាំគ្នាចែកចាយរូបភាពរបស់ពួកគេបន្តនៅលើបណ្តាញសង្គម។ ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្របានទទូចចង់ដឹងពីវិធីថែសម្រស់របស់លោក ដើម្បីឲ្យក្មេងជាងវ័យបែបនេះផងដែរ ហើយចំណែកអ្នកគាំទ្រមួយចំនួនទៀត បាននិយាយថា មូលហេតុដែលធ្វើឲ្យ កុំកុំ ក្មេងជាង Jet Li អាចប្រហែលមកពីលោក កុំកុំ ថែរក្សាសុខភាពបានល្អ ដោយការហាត់ប្រាណយកសាច់ដុំក៏ថាបាន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំកុំ
កុំកុំ
Jet Li
Jet Li
កុំកុំ និង Jet Li ពេលនេះ
កុំកុំ និង Jet Li ពេលនេះ
កុំកុំ និង Jet Li ពេលនេះ
កុំកុំ និង Jet Li ពេលនេះ
កុំកុំ និង Jet Li ពេលនេះ
កុំកុំ និង Jet Li ពេលនេះ
កុំកុំ
កុំកុំ
កុំកុំ 
កុំកុំ 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T