ត្រូវពន្លឺថ្ងៃ យ៉ាងតិចបាន ៣នាទី ក៏មានប្រយោជន៍ច្រើនដែរ!

//s5.kh1.co/11/1114dc0828cbfeb378f95d79ccc36808be5415a6.jpg
នារី

 ២៩-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ពន្លឺ​ព្រះ​អាទិត្យ​ជួយ​​ឲ្យ​​រាង​កាយ ទទួល​បាន​គុណប្រយោជន៍​ដោយ​សារ វា​ជួយ​ជំរុញប្រតិកម្ម​វីតាមីន​D ធ្វើ​ឲ្យ​ស្បែក​ និង​ឆ្អឹង​លូត​លាស់​បាន​​​ល្អ​។ ដោយ​ឡែក ការ​រក​ឃើញ​ថ្មី​ដោយ​អ្នក​វិទ្យាសាស្រ្ត​ ឃើញ​ថា ពន្លឺ​ថ្ងៃ​ជួយ​ជំរុញឲ្យ​​មាន​បាក់តេរី​ល្អ​ក្នុង​រាង​កាយ ធ្វើ​ឲ្យ​មាន​ប្រយោជន៍​សម្រាប់​សុខភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​រក​ឃើញ​ខាងលើ​ បន្ទាប់​ពី​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ពី​សាកលវិទ្យាល័យ​ British Columbia នៃ​ប្រទេស​កាណាដា បាន​ពិនិត្យ​លើ​អ្នក​ស្ម័គ្រ​ចិត្ត ២១ នាក់​ ដោយ​ពិនិត្យ​មើល​លម្អិត​នៅ​ក្នុង​រាង​កាយ ក្រោយ​ពេល​ពួក​គេ​(អ្នក​ស្ម័គ្រ​ចិត្ត​) បាន​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ​។

លទ្ធផល​តាម​ដាន​​​បង្ហាញ​ថា​ ពពួក​បាក់តេរី​ល្អ​​ក្នុង​រាង​កាយ​កើន​ឡើង​នៅ​ពេល អ្នក​ស្ម័គ្រ​ចិត្ត​ទទួល​បាន​ពន្លឺ​ព្រះ​អាទិត្យ​គ្រប់​គ្រាន់ ពោល​គឺ​ត្រឹម​តែ​ ៣​នាទី​ ក្នុង​១​សប្តាហ៍ ក៏​អាច​ធ្វើ​ឲ្យ​រាង​កាយ បាន​ប្រយោជន៍​​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​ល្អ ហើយ​ក៏​ធ្វើ​ឲ្យ​ហានិភ័យ​រលាក​ពោះ​វៀន​មាន​តិច​តួច​ ដែល​ជា​គុណ​ប្រយោជន៍​សំខាន់​សម្រាប់​រាង​កាយ។

បន្ថែម​ពី​នោះ​ទៀត​​ ក្រុម​អ្នក​វិទ្យាសាស្រ្ត​​ខាង​លើ​ក៏​បាន​ពិនិត្យ​មើល​ពី លាមក​របស់​​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ ក៏​បាន​ឃើញ​ពី កម្រិត​ពពួក​បាក់​តេរី​ល្អ​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មាន​សុខភាព​ល្អ។ ដោយ​ឃើញ​លទ្ធ​ផល​បែប​នេះ លោក​សាស្រ្តាចារ្យ​ Bruce Vallance ជា​អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ បាន​​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ពេល​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ​គ្រប់​គ្រាន់ ដើម្បី​​ឲ្យ​មាន​តុល្យភាព​​មីក្រូ​សារពាង្គកាយ​ល្អ​ក្នុង​រាង​កាយ ដែល​ជួយ​ឱ្យ​មាន​សុខភាព​ល្អ។ ​​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T