ឃើញCool អត់? Sririta អាយុជិត៤០ឆ្នាំហើយ តែសម្រស់គ្មានប្រែបន្តិចសោះ

//s6.kh1.co/86/86ef20a2971f221249f587fa77ba93048dc39b81.jpg
តារា & កម្សាន្ដ

 ២៩-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ ជាការពិតណាស់ មួយរយៈចុងក្រោយនេះ នាង Rita Sririta Jensen ដែលជាតារាសម្ដែងលំដាប់ជួរមុខ ក្នុងប្រទេសថៃ បានធ្វើឲ្យហ្វេនៗតាមដានពី ជីវិតដ៏ជោគជ័យរបស់នាង មិនថាការងារសិល្បៈ និងជីវិតស្នេហាជាមួយបុរសមួយរូបសង្ហា និងមានទ្រព្យ ប្រកបទៅដោយភាពរលូនតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តារាសម្ដែងកូនកាត់រូបនេះ បានធ្វើឲ្យមហាជនសរសើរ មិនដាច់ពីមាត់ពី រូបរាងនិងមុខមាត់ស្រស់ស្អាត តាមបែបធម្មជាតិ គ្មានស្លាកស្នាមជ្រីវជ្រួញ បន្តិចណាសោះឡើយ។

លើសពីនេះ បើគិតទៅ Sririta ឆ្នាំនេះ ឈានចូលវ័យជិត៤០ឆ្នាំហើយ តែពេលជីកកកាយរូបចាស់ និងយកមកប្រៀបធៀប ឃើញថា ទម្រង់មុខរបស់តារាស្រីនេះ នៅដដែលទាំងអស់ មិនមានឆ្លងកាត់ការវះកាត់ ដូចតារាផ្សេងៗទេ។

គួរបញ្ជាក់ទៀតដែរថា ដោយសារតែទេពកោសល្យសិល្បៈ និងរូបសម្បត្តិដ៏សមសួន ទាំងអស់នេះហើយ ទើបជាហេតុនាំឲ្យប្រជាប្រិយភាពរបស់ Sririta កាន់តែខ្លាំងក្លាឡើង និងជាIdol របស់ហ្វេនៗទាំងក្នុង និងក្រៅស្រុកបែបនេះ៕

ប្រិយមិត្តយល់យ៉ាងណាដែរ? 

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Sririta កាលពីក្មេង
Sririta កាលពីក្មេង
Sririta កាលពីក្មេង
Sririta កាលពីក្មេង
Sririta កាលពីក្មេង
Sririta កាលពីក្មេង
Sririta បច្ចុប្បន្ន
Sririta បច្ចុប្បន្ន
Sririta បច្ចុប្បន្ន
Sririta បច្ចុប្បន្ន
Sririta បច្ចុប្បន្ន
Sririta បច្ចុប្បន្ន
Sririta បច្ចុប្បន្ន
Sririta បច្ចុប្បន្ន
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T