រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះតារាចម្រៀងប្រុសស្រីកែវ ច័ន្ទសម្ជស្ស និងលោកគង់ សុធារិទ្ធ នៅតែចាប់ដៃគូគ្នាដដែល ជាដៃគូចាស់ច្រើនឆ្នាំមកហើយ ។ គូចម្រៀងនេះកាលពី១០ឆ្នាំមុនល្បីថាក្រៅពីគូចម្រៀង ក៏ជាគូស្នេហ៍នឹងគ្នាផងដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនពិតទេថាពួកគេជាគូស្នេហ៍នោះ ដ្បិត ម្នាក់ៗមានគូរៀងខ្លួន ។ ទោះជាយ៉ាងណាក្ដីពួកគេនៅតែជាគូចម្រៀង ហើយបង្ហាញខ្លួនលើវេទិកាសម្តែងសិល្បៈតូចធំទាងរដ្ឋ និងឯកជន ។ កែវ ច័ន្ទសម្ជស្ស និងគង់ សុធារិទ្ឋ បង្កើតការងារជាដៃគូសម្តែងបានល្អ និងទទួលបានការគាំទ្រ ។ ការសម្តែងរបស់តារាទាំង២ដែលពេញទៅដោយបទពិសោធន៍ គឺសមគ្នា សំឡេងច្រៀងទៀតសោតចូលគ្នាមិនចាញ់ដៃគូចម្រៀងផ្សេងទៀតឡើយ ។
ចំពោះលោកគង់ សុធារិទ្ឋ ចាត់ទុកកែវ ច័ន្ទសម្ជស្ស ជាដៃគូកម្ររក ឯសម្ផស្ស វិញក៏ពេញចិត្តធារិទ្ធដូចគ្នា ។ ដូច្នេះហើយអ្នកទាំង២ត្រូវគេចាត់ទុកថា«ដៃគូសតវត្សរ៍»ពោលពួកគេច្រៀងតាំងពីនៅវ័យក្មេង កំលោះ-ក្រមុំ រហូតមានប្ដីប្រពន្ធ និងកូនរៀងខ្លួន ។
ដៃគូចម្រៀងនេះមានទីផ្សារការងារល្អ ក្នុងនោះស្ថានីយទូរទស្សន៍មួយចំនួនតែងតែផ្តល់ឱកាសឲ្យពួកគេឡើងឆាកសម្តែង ។
កែវ ច័ន្ទសម្ជស្ស ជាអ្នកចម្រៀងផ្លូវរដ្ឋម្នាក់ដោយសារនាងមានសំឡេងល្អ ហើយធ្លាប់ឆ្លងកាត់ផលិតកម្មលេចធ្លោពីមុន ។ ឯលោកគង់ សុធារិទ្ឋ បច្ចុប្បន្នជាមន្ត្រីរាជការម្នាក់ប្រចាំនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលរមែងចេញក្រៅប្រទេសនាំសិល្បៈខ្មែរបង្ហាញលើឆាកអន្តរជាតិជាបន្តបន្ទាប់ ។ មួយគូនេះមិនស្ថិតនៅផលិតកម្មណាមួយទេ គឺជាតារាចម្រៀងឯករាជ្យ ៕
ប្រភព៖ កោះសន្តិភាព