ចុម! បុរសម្នាក់ខឹងខាងស្រីថាឲ្យច្រៀងមិនពីរោះ ទ្រាំមិនបាន ចាប់ក្បាលនាងអុកទៅនឹងក្បាលរបស់ខ្លួន បណ្ដាលឲ្យបែកកន្ទុយភ្នែកខាងស្រី

//s4.kh1.co/c6/c6cb790002362844981aa1df34e5c6cb9205c3a7.jpg
សង្គម

 ២៨-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ជប៉ុន៖ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពីប្រើហិង្សាទៅលើមនុស្សស្រី ដែលថាឲ្យគាត់ច្រៀងមិនពីរោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសរូបនោះមានឈ្មោះថា Hiro Kawakami អាយុ២៣ឆ្នាំ មានអាជីបជាអ្នកថែទាំភ្ញៀវ និងពិធីករនៅក្នុងហាងខារ៉ាអូខេមួយកន្លែង ក្នុងទីក្រុងតូក្យូ។ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ លោក Hiro ត្រូវបានមនុស្សស្រីពីរនាក់ជួលគាត់ឲ្យច្រៀងកំដរនៅក្នុងបន្ទប់ខារ៉ាអូខេ។ ខណៈពេលដែលលោក Hiro កំពុងច្រៀង ស្រាប់តែនារីម្នាក់បានស្រែកថា៖

«សំឡេងច្រៀងមិនកើត។»

បន្ទាប់មក ពួកគេទាំងពីរក៏ចាប់ផ្ដើមទាស់ពាក្យសម្ដីជាមួយគ្នាយ៉ាងខ្លាំង។ បើទោះបីជានារីម្នាក់ទៀតព្យាយាមហាមឃាត់យ៉ាងណាក៏ដោយ លោក Hiro បានស្ទុះទៅចាប់ក្បាលនារីដែលមើលងាយគាត់អុកនឹងក្បាលរបស់ខ្លួនមួយទំហឹង បណ្ដាលឲ្យនាងបែកឈាមកន្ទុយភ្នែក។

ប្រភពបានបន្ដថា ក្រោយពីកើតហេតុរួចមក ប៉ូលិសបានចុះទៅដល់ទីតាំងខាងលើភ្លាមៗដើម្បីចាប់ឃាត់ខ្លួនលោក Hiro។ លោក Hiro ក៏បានសារភាពចំពោះមុខប៉ូលិសពីទង្វើដែលខ្លួនបានធ្វើផងដែរ។

លោក Hiro បាននិយាយទៅកាន់ប៉ូលិសថា៖

«នារីម្នាក់នោះសើចចំអកមកកាន់ខ្ញុំ ដោយនិយាយថាសំឡេងរបស់ខ្ញុំច្រៀងមិនកើត។ វាពិតជាធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់។»

យ៉ាងណាមិញ លោក Hiro ត្រូវបានប៉ូលិសចាប់ឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយបន្ដ។ ចំណែករបួសភ្នែករបស់នារីរងគ្រោះគឺត្រូវចំណាយរយៈពេលជិត១ខែទើបអាចជាសះស្បាយវិញ៕

លោក Hiro Kawakami
លោក Hiro Kawakami
តំបន់ហាងខារ៉ាអូខេ
តំបន់ហាងខារ៉ាអូខេ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T